Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ និង ចិន នឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅវិញទៅមក

បានផុស

នៅ

លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃអង្គារ នេះ បានប្រាប់ដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយថា ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ ភាគីប្រទេសថៃ និងភាគីប្រទេសចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរវាងប្រទេសទាំងពីរទៅវិញទៅមក ។ លោក សេដ្ឋា បានបញ្ជាក់ប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «សកម្មភាពនេះ នឹងកាន់តែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ថៃ-ចិន កាន់តែប្រសើរឡើងថែមទៀត» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ (ថៃ-ចិន) កំពុងពង្រីក ក៏ដូចជាពង្រឹង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយការលើកលែងគ្នាទៅវិញទៅមកនូវតម្រូវការទិដ្ឋាការ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបញ្ជាក់ទៀតថា «អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយយើងកំពុងទន្ទឹងរង់ចាំការអនុវត្ត និងររៀបចំផ្នែកដែលពាក់ព័ន្ធជាបន្តបន្ទាប់» ។

សូមជម្រាបផងដែរថា​ តាមរយៈទិន្នន័យរបស់រាជរដ្ឋាភិបាលថៃបានបង្ហាញឱ្យឃើញថា ពេញមួយឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់ពាន់លានបាត (៣៤.៩៣ ពាន់លានដុល្លារ) ។ សម្រាប់ភ្ញៀវទេសចរបរទេសដែលច្រើនជាងគេបំផុតចំណាត់ថ្នាក់លេខ១នៅប្រទេសថៃគឺ ម៉ាឡេស៊ី មានចំនួន ៤,៥ លាននាក់ និងចំណាត់ថ្នាក់បន្ទាប់គឺ ចិន មានចំនួន ៣,៥ លាននាក់ ៕

ប្រែសម្រួលដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម