ព័ត៌មានអន្ដរជាតិ
អាមេរិក និងអឺរ៉ុបបង្កើនការទូតទ្វេដងដើម្បីរម្ងាប់ភាពតានតឹងនៅមជ្ឈិមបូព៌ា
កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ មន្ត្រីទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចាប់បង្កើនបេសកកម្មការទូតទ្វេដងនៅមជ្ឈិមបូព៌ាដោយមានគោលបំណងរម្ងាប់ភាពតានតឹងដែលកំពុងគំរាមកំហែងដល់ភាពវឹកវរ និងជម្លោះរីកកាន់តែធំនៅក្នុងតំបន់។
លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្តើមទស្សនកិច្ចរយៈពេល៥ថ្ងៃទៅតំបន់មជ្ឈិមបូព៌ាដោយមានជួបប្រជុំនៅក្នុងប្រទេសតួកគី ហើយលោក Josep Borrell មន្ត្រីទូតជាន់ខ្ពស់បំផុតរបស់សហភាពអឺរ៉ុបបានទៅទស្សនកិច្ចនៅទីក្រុង Beirut របស់ប្រទេសលីបង់។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបានធ្វើឡើងចំពេលហិង្សាថ្មីជាបន្តបន្ទាប់នៅក្នុងជម្លោះព្រំដែនរវាងប្រទេសលីបង់ និងអ៉ីស្រាអែលដែលត្រូវបានអ្នកវិភាគមើលឃើញទំនងជាចំណុចក្តៅផ្ទុះជម្លោះកាន់តែធំ។
ក្រុម Hezbollah បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនពីភាគខាងត្បូងលីបង់ចូលទៅទឹកដីអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ ខណៈការឆ្លើយតបបឋមចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ Beirut កាលពីសប្តាហ៍មុនក្នុងការវាយប្រហារទ្រង់ទ្រាយធំចូលអ៉ីស្រាអែល។
លោក Borrell បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លើយតបគ្នាដោយអាវុធ និងបាននិយាយថា វាជារឿងសំខាន់ដែលលីបង់មិនត្រូវបានអូសចូលទៅក្នុងជម្លោះហ្គាហ្សា។ «យន្តការការទូតនៅតែបន្តបើកចំហរ។ សង្គ្រាមមិនមែនជាជម្រើសតែមួយនោះទេ តែវាជាជម្រើសដ៏អាក្រក់បំផុត»។

អ្នកវិភាគជាច្រើនជឿថា ជម្លោះគ្រប់ជ្រុងជ្រោយរវាង Hezbollah និងអ៉ីស្រាអែលនៅតែមិនទំនងនោះទេ ថែមទាំងមិនបានរៀបចំដែលធ្វើឲ្យប្រឈមមរណភាព ការចំណាយ និងការបំផ្លិចបំផ្លាញ។
ក្នុងសុន្ទរកថា២កាលពីសប្រាហ៍មុន លោក Hassan Nasrallah មេដឹកនាំអង្គការអ៉ីស្លាមនិយមបានគំរាមសងសឹកចំពោះការសម្លាប់លោក Saleh al-Arouri អនុប្រធានដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ប៉ុន្តែមិនបានប្តេជ្ញាពីការបង្កើនការវាយប្រហារធំលើអ៉ីស្រាអែលនោះទេ។
ក្រុមហាម៉ាស់ និង Hezbollah ជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងប្រទេសអ៉ីរ៉ង់ ហើយលោក Arouri បានស្លាប់នៅតំបន់មួយដែលជាបន្ទាយរបស់ Hezbollah។ មេដឹកនាំហាម៉ាស់ផ្សេងទៀតស្ថិតនៅតំបន់ហ្គាហ្សា ប្រទេសកាតារ និងតួកគី។
ការប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ហ្គាហ្សា ខណៈជម្លោះរវាងហាម៉ាស់ និងអ៉ីស្រាអែលបានអូសបន្លាយចូលដល់ខែទី៤ ជាពិសេសទាំងក្នុង និងនៅជិតភាគខាងត្បូងទីក្រុង Khan Younis។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បានជួបប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan នៅទីក្រុងអ៉ិស្តង់ប៊ូល និងត្រូវទៅបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល West Bank, ហ្ស៊កដានី កាតារ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប។
សហរដ្ឋអាមេរិកបានចាប់ផ្តើមគាំទ្រអ៉ីស្រាអែលចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយហាម៉ាស់កាលពីបីខែមុន។ ទោះបីជាយ៉ាងណា លោក Blinken ត្រូវបានគេរំពឹងដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដើម្បីគិតគូរលើការការពារជនស៊ីវិលជាចម្បងនៅតំបន់ហ្គាហ្សា អនុញ្ញាតឲ្យជំនួយកាន់ច្រើនចូលទៅក្នុងទឹកដី និងគ្រប់គ្រងរដ្ឋមន្ត្រីស្តាំនិយមដែលបានអំពាវនាវឲ្យពលរដ្ឋប៉ាឡេស្ទីនផ្លាស់ទីលំនៅដែលវោហាសាស្ត្របែបនេះត្រូវបានអាមេរិកថ្កោលទោសថាជាការមិនទទួលខុសត្រូវ។
លោក Netanyahu បានខឹងសម្បារនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបានបដិសេធពាក់ព័ន្ធនឹងផែនការលំអិតណាមួយសម្រាប់អភិបាលកិច្ចតំបន់ហ្គាហ្សា នៅពេលការវាយប្រហាររបស់អ៉ីស្រាអែលបញ្ចប់ និងបានបដិសេធចំពោះជម្រើសពេញចិត្តរបស់អាមេរិក។
ការវាយប្រហាររបស់អ៉ីស្រាអែលនៅហ្គាហ្សាបានសម្លាប់មនុស្សជាង២២៤០០នាក់ ដែលជាង២ភាគ៣ជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាស់ ហើយមនុស្សជាច្រើនត្រូវបានគេគិតថា បានជាប់នៅក្រោមគំនរបាក់បែក និងមានអ្នករបួសរាប់ពាន់នាក់។
នៅថ្ងៃសៅរ៍ម្សិលមិញ លោក Blinken បានបញ្ចប់ទស្សនកិច្ចនៅប្រទេសហ្ស៊កដានី។ បន្ទាប់មកលោកបានធ្វើដំណើរទៅប្រទេសកាតារ អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអាទិត្យ និងចន្ទ មុនពេលធ្វើដំណើរទៅអ៉ីស្រាអែល និង West Bank នៅថ្ងៃអង្គារ៍ និងពុធ។ ចុងក្រោយលោកទៅប្រទេសអេហ្ស៊ីប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


