ព័ត៌មានអន្ដរជាតិ
សិស្សសាលាឥណ្ឌាអាយុក្រោម ១០ ឆ្នាំ ១៣ នាក់លិចទូកស្លាប់
យ៉ាងហោចណាស់មនុស្ស ១៥ នាក់ រួមទាំងកុមារ ១៣ នាក់បានលង់ទឹកស្លាប់ក្នុងហេតុការណ៍លិចទូកកាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងលិចប្រទេសឥណ្ឌា ខណៈអាជ្ញាធរនៅតែបន្តដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀតផងដែរ ។ នេះបើយោងតាមកាតចេញផ្សាយរបស់សារពត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៨ ខែមករានេះ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងរដ្ឋ Gujarat នៅពេលដែលសិស្សសាលាកំពុងធ្វើដំណើរទៅញុំាអាហារដែលរៀបចំដោយសាលារបស់ពួកគេ ខណៈមនុស្សរាប់សិបនាក់បានចូលរួមរុករកអ្នកនៅរស់រានមានជីវិតយ៉ាងអន្ទះសាជុំវិញបឹង Harni ក្នុងទីក្រុង Vadodara ។

ទូកនេះដឹកសិស្សចំនួន ២៧ នាក់មានកុមារអាយុក្រោម ១០ ឆ្នាំ រួមជាមួយនឹងគ្រូបង្រៀនម្នាក់ បុគ្គលិកមន្ទីរពេទ្យ និងមន្ត្រីស្រុកម្នាក់ផងដែរ ។ ភ្លាមៗនោះគេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post មូលហេតុទំនងជាបណ្ដាលមកពីការដឹកលើសទម្ងន់ ហើយក្រឡាប់លិចតែម្ដង ។
គួរបញ្ជាក់ថា គ្រោះថ្នាក់លិចទូកបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតាទៅហើយនៅលើផ្លូវទឹករបស់ប្រទេសឥណ្ឌាដោយកាលពីឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ នៅពេលដែលទូកទេសចរណ៍ ២ ជាន់បានក្រឡាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសនេះ ៕

ដោយ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


