ព័ត៌មានអន្ដរជាតិ
វៀតណាម កាត់ទោសមនុស្ស១០០នាក់ ពាក់ព័ន្ធការវាយប្រហារភេរវកម្ម នៅខេត្តជាប់ព្រំដែនកម្ពុជា
តាមការចុះផ្សាយរបស់ VN Express, តុលាការវៀតណាម បានប្រកាសសាលក្រមមនុស្ស១០០នាក់ ក្នុងនោះមាន១០នាក់ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តអំពើភេរវកម្មនៅក្នុងការវាយប្រហារយ៉ាងសាហាវកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំមុន ទៅលើការិយាល័យរដ្ឋាភិបាលនៅខេត្ត Dak Lak ជាប់ព្រំដែនកម្ពុជា។

ជនជាប់ចោទទាំងអស់មានអាយុពី១៨ដល់៥៦ឆ្នាំ ដោយក្នុងនោះមានចំនួន៥៣នាក់ ត្រូវបានចោទប្រកាន់ពីបទ “ភេរវកម្មប្រឆាំងរដ្ឋាភិបាលប្រជាជន” ហើយមាន២នាក់ឈ្មោះ H Wuen Eban និង Y Sol Nie ត្រូវបានគេចាត់ទុកថា ធ្វើសកម្មភាពគ្រោះថ្នាក់ខ្លាំងជាងគេ ជាពិសេសគឺជាមេក្លោងញុះញង់ឲ្យអ្នកដ៏ទៃ វាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Ktur និង Ea Tieu ដែលបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់។
ត្បិតអីដំបូងឡើយ តុលាការប្រជាជន Dak Lak លើកឡើងពីលទ្ធភាពកាត់ទោសប្រហារជីវិតអ្នកទាំងពីរក៏ដោយ ប៉ុន្តែក្រោយមកចៅក្រម សម្រេចថា ពួកគេគួរទទួលទោសត្រឹមជាប់ពន្ធនាគារអស់មួយជីវិតបានហើយ។
ចំណែកជនជាប់ចោទ៨នាក់ផ្សេងទៀត ក៏ទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតដូច H Wuen Eban និង Y Sol Nie ដែរ ខណៈ៤៣ នាក់ទៀត មានទោសជាប់ពន្ធនាគារចន្លោះ ៦ ទៅ ២០ ឆ្នាំ។

រីឯចុងចោទចំនួន៤៥នាក់ផ្សេងទៀត រួមទាំង៦នាក់ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសផងនោះ ត្រូវបានចោទប្រកាន់ពីបទអំពើភេរវកម្ម ហើយកាត់ទោសឲ្យជាប់ពន្ធនាគារពី៣ឆ្នាំកន្លះ ដល់១១ឆ្នាំ។
ក្រោយកាត់ទោស តុលាការវៀតណាម នឹងសហការជាមួយអាជ្ញាធរទាំងក្នុងនិងក្រៅប្រទេស ដើម្បីបញ្ជូនមនុស្សទាំង៦នាក់ ដែលបច្ចុប្បន្នកំពុងតាមចាប់ខ្លួននៅក្រៅប្រទេស ឲ្យត្រលប់មកវៀតណាមវិញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
តាមការបញ្ជាក់ពីរដ្ឋអាជ្ញា Dak Lak, លោក Y Mut Mlo ដែលជាមេក្រុម MSGI (ក្រុមគាំទ្រសម្រាប់ជនជាតិម៉ុងតាញ៉ា) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូល H Wuen Eban ឲ្យចូលរួមក្នុងសកម្មភាពប្រដាប់អាវុធ និងបើកការវាយប្រហារ រួមទាំងឃាតកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ចាប់បានមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ Dak Lak
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


