ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់បានមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ Dak Lak
នៅថ្ងៃសុក្រទី២១ខែកក្កដា មនុស្សបីនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ដោយសារជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ កាលពីខែមុន។

បុរសទាំង៣ឈ្មោះ Y Khing Lieng អាយុ៣១ឆ្នាំ, Nay Duong អាយុ៥៥ឆ្នាំ និង Y Hoal Eban អាយុ៥៣ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពួកគេកំពុងលាក់ខ្លួននៅលើភ្នំក្នុងឃុំ Ea Ktur។
ពួកគេទាំង៣នាក់ស្ថិតក្នុងចំណោមមុខសញ្ញាធំទាំង៦ ដែលសមត្ថកិច្ចតាមចាប់ ពាក់ព័ន្ធការវាយប្រហារនៅឃុំ Ea Tieu និង Ea Ktur កាលពីថ្ងៃទី១១ខែមិថុនា ដែលបណ្តាលឲ្យមនុស្ស៩នាក់ បាត់បង់ជីវិត។ មុខសញ្ញាធំ៣នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ប៉ូលិសក៏បានដកហូតកាំភ្លើង និងគ្រាប់ផងដែរ។
រហូតមកដល់ពេលនេះ មនុស្សជាង៩០នាក់ត្រូវបានចាប់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ជាច្រើន រួមទាំងអំពើភេរវកម្ម។
យោងតាមប្រភពផ្លូវការបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មានម្នាក់ជាសមាជិកនៃអង្គការមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគេបញ្ជាឲ្យចូលវៀតណាម ដើម្បីបើកការវាយប្រហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ចាប់បានជនសង្ស័យបន្ថែមទៀតក្នុងការវាយ ប្រហារប្រដាប់អាវុធនៅខេត្តជាប់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


