ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន២០នាក់ ពេលកំពុងតម្រង់ជួរចាំបើកជំនួយ
យោងតាមសេចក្តីរាយការណ៍របស់ Reuters ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីន, ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមករា បានសម្លាប់ជនស៊ីវិលចំនួន២០នាក់និងរបួសជាង១៥០នាក់ ខណៈពេលពួកគេកំពុងតម្រង់ជួររង់ចាំទទួលជំនួយស្បៀងអាហារ ហើយទង្វើនេះត្រូវបានក្រុមហាម៉ាស ថ្កោលទោសថាជា “ឧក្រិដ្ឋកម្មសង្គ្រាម”។

ស្របពេលជាមួយគ្នានោះដែរ ភាគីអ៊ីស្រាអែល និយាយថា ខ្លួនកំពុងពិនិត្យរបាយការណ៍នេះ ដោយមិនទាន់បញ្ជាក់ថា ជាការពិតមែនឬអត់នោះទេ។
តាមសម្តីប្រជាជន, នៅតំបន់ភាគខាងត្បូងហ្គាហ្សា រថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានចូលទៅក្នុងជុំវិញមន្ទីរពេទ្យចំនួន២ នៃទីក្រុង Khan Younis ហើយមានការបាញ់ប្រហារ ជាហេតុបង្ខំឲ្យប្រជាជននាំគ្នារត់ប្រសេចប្រសាច ទៅរកកន្លែងថ្មីដែលគិតថា មានសុវត្ថិភាព។
គិតទាំងការបាញ់ប្រហារខាងលើ មន្ត្រីសុខាភិបាលហ្គាហ្សា អះអាងថា ជនជាតិប៉ាឡេស្ទីន៥០នាក់ ត្រូវសម្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅ Khan Younis ពេលដែលអ៊ីស្រាអែល បើកប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ។

ចំណែកនៅភាគខាងជើងវិញ មន្ត្រីអង្គការសុខភាពពិភពលោក បានមើលឃើញពីស្ថានភាពនៅទីនោះឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ព្រោះថា ប្រជាជនមិនមានអាហារទទួលទាននោះទេ ហើយមានមនុស្សមួយចំនួនឃ្លានដាច់ពោះស្លាប់ទៀតផង។
ទាក់ទិនបទឈប់បាញ់, មុនការសម្រេចរបស់ចៅក្រមអង្គការសហប្រជាជាតិនាថ្ងៃសុក្រលើសំណើរបស់អាហ្វ្រិកខាងត្បូង ដែលស្នើឲ្យបញ្ឈប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា, ក្រុមហាម៉ាសនិយាយថា ខ្លួននឹងគោរពតាមសេចក្តីសម្រេចណាមួយសម្រាប់បទឈប់បាញ់ ប្រសិនបើអ៊ីស្រាអែលតបស្នង។
ក្រុមហាម៉ាសក៏នឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាផងដែរ ប្រសិនបើអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ដូចគ្នា។

គិតត្រឹមថ្ងៃសុក្រទី២៦ខែមករា ប្រជាជនប៉ាឡេស្ទីនប្រមាណ ២៥៩០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមថ្មីផ្ទុះឡើង បន្ទាប់ពីអ៊ីស្រាអែល បើកប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាស ក្រោយពេលចលនាសកម្មប្រយុទ្ធនេះ សម្រុកចូលទឹកដីអ៊ីស្រាអែល ក្នុងការវាយលុកមិននឹកស្មានដល់កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១២០០នាក់ និងចាប់២៤០នាក់ធ្វើជាចំណាប់ខ្មាំង។
លើសពីនេះ យោធាអ៊ីស្រាអែល អះអាងថា ខ្លួនបានសម្លាប់ទ័ពហាម៉ាសជាង៩០០០នាក់ ហើយខ្លួនក៏មានទាហានស្លាប់២២០នាក់ដែរ ក្នុងសង្គ្រាម៣ខែកន្លះមកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភ្លើងសង្គ្រាមដំណាក់កាលទី ៣ នៅហ្គាហ្សា លោក Netanyahu សុំពេល កន្លះឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


