ព័ត៌មានអន្ដរជាតិ
អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក
ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃសុក្រ ទី២៦ ខែមករា នេះថា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ក្នុងអំឡុងកិច្ចពិភាក្សានៅប្រទេសថៃក្នុងសប្តាហ៍នេះ ។ ការពិភាក្សា នេះក៏ត្រូវបានគេចាត់ទុកថា ជាការស្វែងរកកំណែលម្អទំនាក់ទំនងបន្ទាប់ពីប្រទេសមហាអំណាចទាំងពីរមានភាពតានតឹងជាច្រើនឆ្នាំកន្លងមក ។

យើងបានដឹងរួចមកហើយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានប៉ះទង្គិចគ្នាក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ក៏ដូចជាជុំវិញបញ្ហាដែនកោះ និងការប្រកួតប្រជែងទាមទារសមុទ្រចិនខាងត្បូង ជាដើម ។ ហើយដើម្បីកែប្រែធ្វើឱ្យទំនាក់ទំនងត្រឡប់ទៅប្រសើរឡើងវិញ លោកប្រធានាធិបតី Joe Biden បានជួបសមភាគីចិនលោក Xi Jinping ក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទកាសែត នៅថ្ងៃសុក្រ នេះថា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងបញ្ជាក់ពីជំហររបស់ប្រទេសចិនលើទំនាក់ទំនងចិន-អាមេរិក តៃវ៉ាន់ និងបញ្ហាផ្សេងទៀត ហើយនឹងផ្លាស់ប្តូរទស្សនៈជាមួយសហរដ្ឋអាមេរិកលើបញ្ហាអន្តរជាតិ និងតំបន់ដែលធ្លាប់តែមានការព្រួយបារម្ភជាមួយគ្នា” ។
ជាមួយគ្នានេះដែរ សេតវិមានបាននិយាយថា កិច្ចប្រជុំដែលធ្វើឡើងនៅក្រុងបាងកក សម្រាប់សហរដ្ឋអាមេរិក ធ្វើឡើងនៅថ្ងៃសុក្រ សៅរ៍ និងអាចរហូតដល់ថ្ងៃច័ន្ទ ។ ហើយជំនួបជាមួយភាគី ចិនលើកនេះ គឺបន្តការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ កាលជំនួបនៅឯកិច្ចប្រជុំកំពូល Woodside ខែវិច្ឆិកា ឆ្នាំ ២០២៣ រវាងប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ។
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


