Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៦០នាក់និងបាត់ខ្លួនរាប់រយនាក់ក្នុងគ្រោះមហន្តរាយលិចទូកនៅ កុងហ្គោ

បានផុស

នៅ

មនុស្សយ៉ាងតិច៦០នាក់បានស្លាប់និងរាប់រយនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងលិចក្នុងទន្លេកុងហ្គោ នៅភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Steve Mbikayi រដ្ឋមន្ត្រីទទួលបន្ទុកសកម្មភាពមនុស្សធម៌បានប្រាប់ Al Jazeera កាលពីថ្ងៃចន្ទថា មានមនុស្សចំនួន៧០០នាក់នៅលើទូកដែលលិចក្បែរភូមិ Longola Ekoti ក្នុងខេត្ត Mai-Ndombe។

លោក Mbikayi និយាយថា “រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៦០នាក់និងអ្នកនៅរស់៣០០នាក់។ នៅមានអ្នកបាត់ខ្លួនជាច្រើនទៀតបន្ទាប់ពីការលិចនេះ”។

ទូកនេះ បានចាកចេញពីរដ្ឋធានី Kinshasa ហើយកំពុងធ្វើដំណើរទៅកាន់ខេត្ត Equator។

លោករដ្ឋមន្រ្តីបាននិយាយថា “មូលហេតុចម្បងនៃការលិចនេះ គឺដោយសារការផ្ទុកទំនិញច្រើនពេកនិងអ្នកដំណើរច្រើនហួស”។

គួរបញ្ជាក់ថា គ្រោះថ្នាក់លិចទូកតែងតែកើតឡើងនៅក្នុងប្រទេសសម្បូររ៉ែមួយនេះ ពីព្រោះជាញឹកញាប់ទូកផ្ទុកទំនិញនិងអ្នកដំណើរច្រើនហួស។ ភាគច្រើននៃអ្នកដំណើរតាមទូកក៏មិនពាក់អាវពោងការពារអាយុជីវិតដែរ។

កាលពីខែឧសភាឆ្នាំ២០២០ មនុស្ស១០នាក់រួមទាំងក្មេងស្រីអាយុ៨ឆ្នាំម្នាក់ផងដែរ បានស្លាប់បន្ទាប់ពីទូកកម្សាន្តរបស់ពួកគេលិចក្នុងបឹង Kivu។ ក្នុងខែកក្កដាឆ្នាំ២០១០ មនុស្សជាង១៣៥នាក់បានស្លាប់បន្ទាប់ពីទូកមួយគ្រឿងលិចនៅខេត្ត Bandundu ភាគខាងលិច៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម