ព័ត៌មានអន្ដរជាតិ
WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដមានតម្លៃថោកមួយទៀត
ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ បានចុះបញ្ជីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតឱសថ AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់ប៉ុន្មាន ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញបានណែនាំឲ្យប្រើផលិតផលនេះក្នុងស្ថានភាពដែលវីរុសបំប្លែងខ្លួនកំពុងសាយភាយ។
សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនយល់ព្រមចំពោះការចាក់វ៉ាក់សាំងតម្លៃថោកដែលផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (កូរ៉េខាងត្បូង) និងវិទ្យាស្ថាន Serum ឥណ្ឌា។
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ឥឡូវ យើងមានចំណែកទាំងអស់សម្រាប់ចែកចាយវ៉ាក់សាំង។ ប៉ុន្តែយើងនៅតែត្រូវការពង្រីកផលិតកម្ម”។
លោកនិយាយថា “យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍវ៉ាក់សាំងកូវីដ ត្រូវបញ្ជូនសំណុំឯកសាររបស់ពួកគេទៅកាន់ WHO ដើម្បីពិនិត្យនៅពេលតែមួយដូចដែលពួកគេបញ្ជូនទៅឲ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់”។
ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍ប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យ។
វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេសរសើរដោយសារតែវាមានតម្លៃថោកជាង ហើយអាចទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតាបាន។ នេះធ្វើឲ្យមានភាពងាយស្រួលក្នុងការចែកចាយជាងគូប្រជែងមួយចំនួនរួមទាំងវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង BioNTech ដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ដោយ WHO កាលពីចុងខែធ្នូផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


