ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារអាកាសលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀត របស់អ៊ុយក្រែន
កងទ័ពអាកាសអ៊ុយក្រែន និយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន អំឡុងពេលព្រឹកដ៏មមាញឹក ហើយការផ្ទុះជាច្រើនលើកក៏ត្រូវបានគេឮផងដែរ។

តាមសេចក្តីរាយការណ៍របស់ Reuters, ការផ្ទុះដ៏ខ្លាំង ត្រូវបានគេឮក្នុងទីក្រុងកៀវ មុនម៉ោង៧ព្រឹកថ្ងៃពុធទី៧ខែកុម្ភៈ។ ភ្លាមៗនោះ អភិបាលក្រុងកៀវ លោក Vitali Klitschko បានបង្ហោះលើ Telegram ថា ប្រព័ន្ធការពារដែនអាកាស បានធ្វើសកម្មភាពមួយរំពេចហើយមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់និងរបួស ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះទេ នៅទីនោះ។
ដោយឡែក តាមការចុះផ្សាយរបស់ BBC វិញ, ការវាយប្រហារអាកាស ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងតំបន់ Kharkiv ភាគឦសាន និង Cherkasy ភាគកណ្តាល និងការផ្ទុះនៅតំបន់ Mykolaiv ភាគខាងត្បូង។

អភិបាលក្រុង Mykolaiv លោក Olexander Senkevych បានឲ្យដឹងថា មនុស្សជាច្រើនបានរងរបួសប៉ុន្តែមានម្នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកផ្សេងទៀត ទទួលការព្យាបាលនៅកន្លែងកើតហេតុ។
ការវាយប្រហារនោះ ក៏បណ្តាលឲ្យផ្ទះ២០ខ្នង ក៏ដូចជារោងចក្រទឹកនិងឧស្ម័ន ត្រូវរងការខូចខាតផងដែរ។ លើសពីនេះ មីស៊ីលផ្លោងរបស់រុស្ស៊ី ត្រូវបានគេប្រទះឃើញហោះលើតំបន់ភាគខាងលិច Lviv, Ternopil និង Ivano-Frankivsk ទៀតផង។

សូមបញ្ជាក់ថា អ៊ុយក្រែន បានរងការវាយប្រហារតាមអាកាសជាញឹកញាប់ចាប់តាំងពីរុស្ស៊ី ចូលលុកលុយនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ដោយកាត់បញ្ចូលផ្នែកខ្លះនៃភាគខាងកើតនិងខាងត្បូង។
លោក ពូទីន សង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន គឺមានគោលបំណងរំដោះតំបន់ Donbass ព្រោះថា ប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្ស ២៨ នាក់ស្លាប់ក្នុងការវាយប្រហារលើទីក្រុងកាន់កាប់ដោយ រុស្ស៊ី នៅភាគខាងកើត អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


