ព័ត៌មានអន្ដរជាតិ
ឥណ្ឌា នឹងវិនិយោគ ៦៧ ពាន់លានដុល្លារ ប្រែប្រទេសជាទីផលិតថាមពលតាមតម្រូវការ
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបើកបង្ហាញពីចក្ខុវិស័យរបស់រដ្ឋាភិបាលខ្លួន ដោយនឹងប្រែក្លាយប្រទេសទៅជាទីបង្កបង្កើតថាមពល ។ នេះបើការប្រកាសរបស់លោកនៅក្នុងសន្និសីទថាមពលឥណ្ឌាកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

យោងតាមប្រភពព័ត៌មានពី Times of India បានឲ្យដឹងថា ទីក្រុងញ៉ូវដេលី នឹងវិនិយោគជាទឹកប្រាក់ប្រមាណ ៦៧ ពាន់លានដុល្លារក្នុងវិស័យថាមពល ក្នុងរយៈពេលប្រមាណ ៥ ទៅ ៦ ឆ្នាំខាងមុខ ក្នុងទិសដៅបំពេញតម្រូវការថាមពលរបស់ប្រទេស ដែលរំពឹងថានឹងកើនឡើងទ្វេដងត្រឹមឆ្នាំ២០៤៥ ។
កាលពីដើមខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីការចំណាយទុនរបស់ខ្លួន ចាប់ពីខែមេសាខាងមុខ នឹងកើនឡើងទៅដល់ ១១.១ លានលានរូពី (ប្រហែល ១៣៤ ពាន់លានដុល្លារ) ដែលជាការចំណាយខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្តឥណ្ឌា ។ “មួយចំណែកធំនៃទឹកប្រាក់ នឹងចំណាយទៅលើវិ័ស័យថាមពល។ ការវិនិយោគទៅតាមផែនការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពល ក៏ដូចជាអភិវឌ្ឍឲ្យប្រសើរឡើងនូវហេថារចនាសម្ព័ន្ធរបស់ប្រទេស មានដូចជាផ្លូវ ផ្លូវរថភ្លើង ព្រលានយន្តហោះ និងការប្រើប្រាស់ប្រជាពលរដ្ឋ”។ នេះបើតាម ការប្រកាសរបស់លោក នាយករដ្ឋមន្ត្រីឥណ្ឌា Modi។

លោក Modi ក៏បានបន្ថែមថា សេដ្ឋកិច្ចឥណ្ឌា កំពុងកើនឡើងប្រមាណជាង ៧.៥ % ដែលនឹងជំរុញឲ្យប្រទេសក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣ លើពិភពលោក ។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញវិនិយោគិននានាជាច្រើនប្រទេសដើម្បីមកចូលរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេសឥណ្ឌាផងដែរ ។ លោកបានបន្ថែមថា “ថ្នាក់ដឹកនាំក្នុងវិស័យប្រេង ឧស្ម័ន និងថាមពលជុំវិញពិភពលោក កំពុងមានបំណងមកវិនិយោគច្រើននៅឥណ្ឌា”។
ជាចុងក្រោយលោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌា នឹងផ្តោតទៅលើការអភិវឌ្ឍប្រភពថាមពលស្អាត បន្ថែមទៅលើវិស័យថាមពលសំខាន់របស់ខ្លួន ដែលកន្លងមកឥណ្ឌាពឹងផ្អែកខ្លាំងទៅលើថាមពលធ្យូងថ្ម។ ស្របជាមួយគ្នានេះ ជាការកត់សម្គាល់ពីស្ថាប័នថាមពលអន្តរជាតិ (IEA) ក៏ទទួលស្គាល់លើដំណើរការប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការអនុវត្តនូវទីផ្សារថាមពលចម្រុះ ដោយរួមបញ្ចូលថាមពលកើតឡើងវិញច្រើន (ថាមពលស្អាត) ទៅក្នុងបម្រើបម្រាស់ថាមពលរបស់ប្រទេស៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


