ព័ត៌មានអន្ដរជាតិ
ប្រទេសជិតខាង អ៊ុយក្រែន បើកដំណើរការប្រព័ន្ធខែលការពារដែនអាកាស ក្រោយមីស៊ីល រុស្ស៊ី ធ្លាក់ក្បែរៗខ្លួន
ប៉ូឡូញបានចាប់ផ្ដើមបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសនៅទូទាំងប្រទេស ដើម្បីប្រុងជើងការទៅនឹងការទម្លាក់មីស៊ីលស្រោចដូចទឹកភ្លៀងរបស់រុស្ស៊ីទៅលើតំបន់អ៊ុយក្រែនដែលនៅជិតព្រំដែនប៉ូឡូញកាលពីថ្ងៃពុធ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានតួកគី Anadolu កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ។

លោក Wladyslaw Kosiniak-Kamysz ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញបានប្រាប់វិទ្យុ ZET ថា “រុស្ស៊ីបានវាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងទីក្រុង Lviv នៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន ផងដែរ ដូច្នេះយើងត្រូវតែបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសរបស់យើងក្នុងករណីមីស៊ីលហោះផ្តក់មកដល់ទឹកដីប៉ូឡូញ” ។
លោក Kamysz បានអះអាងទៀតថា ឫសគល់នៃភ្លើងសង្គ្រាមវាយប្រហារមកលើអ៊ុយក្រែននាពេលថ្មីៗនេះ ក៏ដោយសារតែរុស្ស៊ីកំពុងប្តូរមុខព្រួញបាញ់ឆ្ពោះទៅរកសេដ្ឋកិច្ចសង្រ្គាម ក៏ដូចជាបង្កើនសមត្ថភាពផលិតអាវុធបន្ថែមទៀត ស្របពេលដែលសព្វាវុធជាច្រើនរបស់រុស្ស៊ី គឺទទួលបានពីសម្ព័ន្ធមិត្តដូចជា កូរ៉េខាងជើង រួចទៅហើយ ។
យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានបញ្ជាក់ជូនពីការផ្តក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមកលើទីក្រុងជាច្រើនផងដែរ រួមទាំងទីក្រុងកៀវ, Kharkiv, Lviv និង Mykolav ដែលបណ្តាលឲ្យមានការខូចខាតដល់តំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ដូចជាការស្លាប់មនុស្ស ៦ នាក់ផងដែរ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី បើកការវាយប្រហារអាកាសលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀត របស់អ៊ុយក្រែន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


