ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់ឥណ្ឌាប្រកាសអាសន្ន ក្រោយមានមនុស្សស្លាប់ក្នុងការប៉ះទង្គិចគ្នាជុំវិញការរុះរើវិហារឥស្លាម
យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់នៅក្នុងអំពើហិង្សានៅក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា បន្ទាប់ពីអាជ្ញាធរបានរុះរើវិហារអ៊ីស្លាមមួយ ដោយចោទប្រកាន់ថា វាត្រូវបានសាងសង់ដោយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី ០៩ ខែ កុម្ភៈនេះ។

អំពើហិង្សានេះបានផ្ទុះឡើងនៅក្នុងទីប្រជុំជន Haldwani នៃរដ្ឋ Uttarakhand អំឡុងពេលដែលប៉ូលិសបើកយុទ្ធនាការរុះរើសំណង់ខុសច្បាប់។ អាជ្ញាធរបាននិយាយថា យុទ្ធនាការនេះត្រូវបានដាក់ឱ្យដំណើរការដើម្បីបោសសម្អាតសំណង់ខុសច្បាប់ រួមទាំងវិហារឥស្លាម។ ប៉ុន្តែជនមូស្លីមដែលបានគោរពនៅវិហារឥស្លាមនិយាយថា ពួកគេត្រូវបានគេកំណត់គោលដៅដោយអយុត្តិធម៌ ក្រោមរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រី Narendra Modi ហើយបានចោទប្រកាន់ថា លោកមានការបែងចែកសាសនា តែរដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ។
ទោះយ៉ាងណាក៏ដោយ បម្រាមគោចរត្រូវបានដាក់ចេញ ហើយរដ្ឋបានចេញបញ្ជាឲ្យបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងយស្ថានការណ៍ដោយសារក្រុមបាតុករដុតរថយន្ត និងគប់ដុំថ្ម មកកាន់ប៉ូលិស។ ការប៉ះទង្គិចគ្នានេះបណ្ដាលឲ្យបាតុករ និងប៉ូលិសរាប់រយនាក់បានរងរបួសផងដែរ។

យោងតាមចៅក្រមលោកស្រី Vandana Singh បានឲ្យដឹងថាវិហារឥស្លាម ត្រូវបានវាយកម្ទេចចោល ដោយសារសាងសង់ខុសច្បាប់លើដីរដ្ឋាភិបាល ហើយមិនត្រូវបានចុះបញ្ជីជាសំណង់សាសនា។ ការរុះរើនេះមិនត្រូវបានកំណត់គោលដៅឆ្ពោះទៅកាន់សហគមន៍ជាក់លាក់ណាមួយនោះ គឺចាប់ផ្តើមដោយសន្តិវិធី ប៉ុន្តែហ្វូងមនុស្សបានវាយប្រហារទៅលើមន្រ្តីភ្លាមៗ ដែលនាំឱ្យមានអំពើហិង្សា ខណៈអ្នកស្រុកបានបដិសេធចំពោះការលើកឡើងនេះ ហើយបាននិយាយថា វិហារឥស្លាមត្រូវបានវាយកម្ទេចចោលមុនពេលតុលាការអាចផ្តល់សេចក្តីសម្រេចចុងក្រោយក្នុងរឿងក្តីនេះ។

គួរបញ្ជាក់ថា ភាពតានតឹងជុំវិញការវាយកម្ទេចវិហារឥស្លាមបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។អំពើហិង្សាក៏កើនឡើងផងដែរបន្ទាប់ពីរដ្ឋ Uttarakhand បានអនុម័តក្រមរដ្ឋប្បវេណីឯកសណ្ឋាន (UCC) ដែលជាច្បាប់ទូទៅថ្មីសម្រាប់ប្រជាជនទាំងអស់ ដោយមិនមានការបែងចែកសាសនា ភេទ និងទំនោរផ្លូវភេទ៕
អត្ថបទ៖ ប៊ុន សុភាព
ចុចអាន៖បុរសកាណាដាដើមកំណើតចិន បង្កចលាចលរត់ទៅបើកទ្វារយន្តហោះ Thai Airways ខណៈរៀបនឹងហោះឡើង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


