Connect with us

ព័ត៌មានអន្ដរជាតិ

តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ប៉ាគីស្ថាន?

បានផុស

នៅ

គណបក្សនយោបាយធំៗចំនួនពីររបស់ប្រទេសប៉ាគីស្ថាននៅថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ នេះ បានឈ្លោះគ្នាអំពី “តើអ្នកណាក្លាយជានាយករដ្ឋមន្ត្រី ” បន្ទាប់ពីការបោះឆ្នោត ដែលមានលក្ខខណ:មិនពេញលេញកាលពីសប្តាហ៍មុន ។ កត្តានេះបានបង្ខំឱ្យពួកគេចូលរួមកម្លាំង និងព្យាយាមបង្កើតក្រុមចម្រុះនៅក្នុងសភា ដែលគ្រប់គ្រងជាទម្រង់ឯករាជ្យរៀងៗខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពឈ្លោះប្រកែក និងវាយតប់គ្នា ដើណ្ដើមតំណែងជានាយករដ្ឋមន្ត្រីនេះ អាចនឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពរបស់ប្រទេសដែលជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ។

ទន្ទឹមគ្នានេះដែរ នៅថ្ងៃច័ន្ទនេះ សន្ទស្សន៍ភាគហ៊ុនគោលរបស់ប្រទេសប៉ាគីស្ថានបានធ្លាក់ចុះ ៣.៤ ភាគរយដែលជាថ្ងៃដំបូងនៃការជួញដូរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកុម្ភៈ ។

សូមបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រី Imran Khan និង Nawaz Sharif ទាំងពីរនាក់បានប្រកាសជ័យជម្នះ កាលពីថ្ងៃសុក្រ ដោយលោក Imran Khan ទទួលបានការគាំទ្រច្រើនជាងគេរហូតដល់ ៩៣ អាសនៈ ខណៈដែលគណបក្ស Pakistan Muslim League-Nawaz (PML-N) របស់លោក Nawaz Sharif ទទួលបាន ៧៥អាសន: ។

ត្បិតតែលោក Imran Khan ទទួលបានសំឡេងគាំទ្រច្រើន ប៉ុន្តែគាត់មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបានឡើយ ដោយសារគាត់កំពុងជាប់ក្នុងពន្ធនាគារ ហើយក្រុមរបស់គាត់ទៀតសោតក៏មិនអាចបង្កើតរដ្ឋាភិបាលបានដែរ ។

យ៉ាងណាមិញ នៅមានគណបក្សមួយទៀត ដែលមានសំឡេងគាំទ្រលេខរៀងទី៣ គឺគណបក្ស Pakistan Peoples Party (PPP) របស់លោក Bilawal Bhutto Zardari ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Benazir Bhutto ដែលត្រូវបានធ្វើឃាត ទទួលបាន ៥៤ អាសនៈ ដើម្បីប្រកួតប្រជែង ថាតើអ្នកណាជានាយករដ្ឋមន្ត្រីថ្មីរបស់ ប៉ាគីស្ថាន?

ជាមួយគ្នានេះ គណបក្សទាំងពីរ PML-N និង PPP បានបើកកិច្ចចរចាជាផ្លូវការកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយមានសេចក្តីថ្លែងការណ៍ពី PML-N បាននិយាយថា កិច្ចប្រជុំនេះគឺ ដើម្បី”ស្ថាបនា” ហើយទាំងពីរភាគី ក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការដាក់ផលប្រយោជន៍របស់ប្រទេសជាតិ និងសុខុមាលភាពលើសពីអ្វីៗទាំងអស់ ។

ទោះជាយ៉ាងនេះក្តី មន្ត្រី PML-N និង PPP បាននិយាយថា ការពិភាក្សារបស់ពួកគេត្រូវបានជាប់គាំង និងនៅតែមិនអាចចែកឱ្យដាច់បានឡើយថា តើមេដឹកនាំណានឹងទទួលការងារកំពូល។

ឥស្សរជនជាន់ខ្ពស់ PML-N ដែលស្និទ្ធនឹងគ្រួសារ Sharif បានប្រាប់រ៉យទ័រថា “ភាគីទាំងពីរចាប់អារម្មណ៍ក្នុងការបង្កើតក្រុមចម្រុះ ប៉ុន្តែមិនទាន់មានការទម្លាយទេរហូតមកដល់ពេលនេះ។ ភាគីទាំងពីរនៅតែចង់បានការិយាល័យនាយករដ្ឋមន្ត្រី មកអង្គុយរៀងៗខ្លួន ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ Rueters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៩ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម