Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានថា រុស្ស៊ី ជិតលេបយកទីក្រុងអ៊ុយក្រែន មួយទៀតហើយ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuter នៅថ្ងៃសុក្រទី១៦ខែកុម្ភៈ, សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីអាចដណ្តើមយកទីក្រុងសំខាន់មួយទៀតរបស់អ៊ុយក្រែន គឺ Avdiivka ស្ថិតនៅភាគខាងកើត។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby និយាយថា ទីក្រុង Avdiivka ជិតធ្លាក់ចូលដៃរុស្ស៊ីហើយ ព្រោះតែអ៊ុយក្រែន ខ្វះអាវុធយុទ្ធភ័ណ្ឌ។ រុស្ស៊ី​កំពុង​បញ្ជូន​កម្លាំងទ័ព ​ដើម្បី​វាយប្រហារ​ទីតាំង​អ៊ុយក្រែននៅទីនោះ។

លោកបន្តថា “​ដោយសារ​សភា​មិនទាន់​អនុម័ត​ច្បាប់​បន្ថែម យើង​មិន​អាច​ផ្តល់​គ្រាប់​កាំភ្លើងធំ តាមតម្រូវការរបស់អ៊ុយក្រែនដើម្បីយកទៅទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ។ ឥឡូវ កងកម្លាំងរុស្ស៊ី កំពុងឈានដល់លេណដ្ឋានអ៊ុយក្រែននៅ Avdiivka ហើយ ពួកគេកំពុងវាយសន្ធាប់លើទីតាំងឈរជើងរបស់ទ័ពក្រុងកៀវ”។

លោក John Kirby (រូបថត៖ AP)

ទីក្រុង Avdiivka ត្រូវបានគេមើលឃើញថាជាច្រកចូលទៅក្បែរទីក្រុង Donetsk ដែលយុទ្ធជនគាំទ្រដោយរុស្ស៊ីដាក់កម្លាំងកាន់កាប់ក្នុងឆ្នាំ២០១៤ ហើយក្រោយមក ត្រូវរុស្ស៊ី កាត់យកតែម្តង។

ការព្រមានរបស់លោក Kirby កើតឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ជំនួយបរទេសទំហំទឹកប្រាក់៩៥ពាន់លានដុល្លារក្នុងនោះរួមមានទាំង ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ ប៉ុន្តែច្បាប់នេះ ត្រូវប្រឈមនឹងការប្រឆាំងចាស់ដៃ នៅក្នុងរដ្ឋសភា។

(រូបថត៖ AFP)

សូមបញ្ជាក់ អ៊ុយក្រែន​ ពឹងផ្អែកសឹងតែទាំងស្រុង លើការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីអាចបន្តដង្ហើមប្រយុទ្ធជាមួយរុស្ស៊ីបាន។ យ៉ាងណា អគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានធ្វើឲ្យអ៊ុយក្រែនជួបផលលំបាកនៅសមរភូមិរួចទៅហើយ ព្រោះតែមិនព្រមបន្តផ្តល់ជំនួយឲ្យអ៊ុយក្រែន។

គួររម្លឹកឡើងវិញ កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, ទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធ នុយក្លេអ៊ែរ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម