ព័ត៌មានអន្ដរជាតិ
លោក វ៉្លាឌីមៀ ពូទីន ជូនអំណោយរថយន្តប្រណីតមួយគ្រឿង ដល់លោក គីម ជុងអ៊ុន
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ នេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អំណោយរថយន្ត Aurus ដែលជារថយន្តប្រណិតផលិតដោយរុស្ស៊ី ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីអំណោយនេះ ដោយនិយាយថា វាគឺជារថយន្ត Aurus Senat ដែលជារថយន្តប្រណីតម៉ូឌែល Full Option ហើយលោកពូទីន ក៏ប្រើប្រាស់វាដូចគ្នាដែរ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទនេះ ។
លោក គីម ជុងអ៊ុន ត្រូវបានគេជឿថា ជាអ្នកចូលចិត្តរថយន្ត ហើយគេដឹងទៀតថា មេដឹកនាំផ្ដាច់ការរូបនេះ បានប្រមូលរថយន្តបរទេសប្រណីតៗជាច្រើនគ្រឿងទុកក្នុងវិមានរបស់លោកផងដែរ ។ ហើយបន្ទាប់ពីទទួលបានអំណោយរថយន្តថ្មី រថយន្តចាស់របស់លោកគីម ម៉ាក limousine ត្រូវបានប្រគល់ទៅឱ្យជំនួយការកំពូលរបស់គាត់ប្រើជំនួសវិញ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយដោយលើកយកសម្ដីប្អូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ គីម យូជុង ថា អំណោយបាននេះដើរតួជាការបង្ហាញយ៉ាងច្បាស់នៃទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូល នៃប្រទេសទាំងពីរ ។

យ៉ាងណាមិញ សម្រាប់ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា អំណោយនេះបានរំលោភលើការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលហាមឃាត់ការផ្គត់ផ្គង់យានយន្តប្រភេទមួយចំនួន រួមទាំងរថយន្តទំនើបៗផងដែរ ។
គួរឱ្យដឹងដែរថា រថយន្ត Aurus ជារថយន្តប្រណីតផលិតដោយក្រុមហ៊ុន Aurus Motors របស់រុស្ស៊ីបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ។ រថយន្ត Aurus ត្រូវបានគេមើលឃើញថា ជារថយន្តដែលមានគ្រោងឆ្អឹងស្រដៀងគ្នាទៅនឹងរថយន្ត Rolls Royce ដែរ ។ ចំពោះរថយន្ត Aurus Senat គឺជារថយន្តដែលបានកំណែប្រែពីរថយន្ត limousine បំពាក់ដោយ ម៉ាស៊ីន V8 ចំណុះ ៤.៤ លីត្រ ហើយក៏មានជម្រើស ម៉ាស៊ីន V12 ចំណុះ ៦.៦ លីត្រ ផងដែរ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


