ព័ត៌មានអន្ដរជាតិ
វៀតណាម ចង់ធ្វើដូច ថៃ លើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសអ្នកមាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានណែនាំទៅដល់ភ្នាក់ងារអន្តោប្រវេសន៍ឲ្យថ្លឹងថ្លែង និងពិចារណាលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីបណ្ដាប្រទេសអ្នកមាន ឲ្យស្នាក់នៅ ឬចូលលេងកម្សាន្តក្នុងរយៈពី ៦ ទៅ ១២ ខែ ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន VN Express នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ។

ថ្លែងក្នុងសេចក្ដីណែនាំមួយកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីលើកឡើងថា បច្ចុប្បន្នបញ្ជីប្រទេសដែលវៀតណាមបម្រុងនឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសអ្នកមានដើម្បីចូលលេងកម្សាន្តវៀតណាម បានពង្រីកដល់ ១៣ ប្រទេស ហើយក្នុងនោះមានដូចជា ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានណែនាំដល់ទីភ្នាក់ងារនានាឲ្យពិចារណាលើការចេញទិដ្ឋាការរយៈពេលវែងពី ១២ ទៅ ៣៦ ខែ ក្នុងមុខព្រួញទាក់ទាញអ្នកចូលនិវត្តន៍បរទេសដែលមានទ្រព្យធនមកពីអឺរ៉ុប អាស៊ីឦសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួនទៀត ឲ្យមកស្នាក់អាស្រ័យនៅក្នុងប្រទេសវៀតណាមផងដែរ ។
ទន្ទឹមនោះ ការដាក់ចេញគោលការណ៍លើកលែងទិដ្ឋាការរបស់វៀតណាមនៅពេលនេះគឺកើតមានឡើងនៅក្នុងបរិបទដែលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា ប្រទេសថៃ និងម៉ាឡេស៊ីសុទ្ធតែបញ្ឆេះការប្រជែងទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន ជាមួយនឹងគោលនយោបាយគ្មានទិដ្ឋាការនេះឯង ។

បច្ចុប្បន្នវៀតណាមបានលើកលែងទិដ្ឋាការរយៈពេល ៣ ខែសម្រាប់អ្នកធ្វើដំណើរមកពី ២៥ ប្រទេស ខណៈម៉ាឡេស៊ីលើកលែងទិដ្ឋាការចំនួន ១៦២ ប្រទេស, សិង្ហបុរី ១៥៧ ប្រទេស, ហ្វីលីពីន ៦៨ ប្រទេស និងថែលើកលែងទិដ្ឋាការចំនួន ៦៤ ប្រទេស ។
គួរបញ្ជាក់ថា វៀតណាមកើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់កាលពីឆ្នាំមុន ឬប្រហែល ៧០ ភាគរយនៃកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ហើយប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី គឺជាប្រភពនៃភ្ញៀវទេសចរដ៏ធំបំផុត ខណៈនៅឆ្នាំ ២០២៤ នេះវិញ វៀតណាមដាក់គោលដៅទាញអ្នកទេសចរបរទេស ១៨ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


