Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកថៃ បើកការហ្វឹកហ្វឺនកងទ័ពជើងទឹកតាមផែនការការពារជាតិប្រចាំឆ្នាំ២០២៤

បានផុស

នៅ

កងទ័ពជើងទឹកថៃបានបើកការហ្វឹកហ្វឺនកងទ័ពជើងទឹកតាមផែនការការពារជាតិប្រចាំឆ្នាំ២០២៤ អភិវឌ្ឍសមត្ថភាពកងកំលាំងប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពជាតិ។ នៅបើយោងតាមការផ្សាយរបស់សារព័ត៍មាន dailynews កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា លោកឧត្តមនាវីឯក អាដុង ផាន់អៀម (Adung Phan-iam) មេបញ្ជាការកងទ័ពជើងទឹកថៃ ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនកងទ័ពជើងទឹកប្រចាំឆ្នាំ២០២៤ ជាមួយមេកងពលជាន់ខ្ពស់នៃកងទ័ពជើងទឹក ព្រមជាមួយនឹងអាវុធយោធបករណ៍ និងឧបករណ៍គាំទ្រការហ្វឹកហ្វឺនដើម្បីអភិវឌ្ឍសមត្ថភាពការប្រយុទ្ធ ក្នុងការការពារអធិបតេយ្យភាពជាតិតាមផែនការការពារជាតិ ដែលធ្វើឡើងនៅទីលានហ្វឹកហ្វឺនកងទ័ពជើងទឹកលេខ១៥ហាតយ៉ាវ ខេត្តឈុនបុរី។

ក្នុងវគ្គហ្វឹកហ្វឺននេះ បុគ្គលិករបស់កងទ័ពជើងទឹក ទាំងជើងគោក កប៉ាល់ និងអាកាស បានប្រមូលផ្តុំកំលាំងជាអង្គភាពប្រយុទ្ធបង្ហាញអំពីប្រតិបត្តិការយោធា ដោយការចម្លងស្ថានការណ៍ការប្រយុទ្ធជម្លោះការពារតំបន់ឆ្នេរ។ ជាមួយនឹងបេសកកម្មការពារដែនអាកាស កងទ័ពអាកាសថៃក៏បានបញ្ជូនយន្តហោះ ស្ទាក់យន្តហោះសត្រូវចំនួនពីរគ្រឿងចូលរួមផងដែរ។

វគ្គហ្វឹកហ្វឺនកងទ័ពជើងទឹកនេះត្រូវបានឡើងនៅចន្លោះពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដោយមានកងកំលាំងមកពីអង្គភាពផ្ទាល់ កងកំលាំងប្រយុទ្ធជើងទឹក កងនាវាចរប្រតិបត្តិការជើងទឹក កងកំលាំងប្រយុទ្ធថ្មើរជើង បញ្ជាការកងម៉ារីន កងកំលាំងប្រយុទ្ធប្រឆាំងយន្តហោះ និងឆ្មាំសមុទ្រ ព្រមទាំងអង្គភាពគាំទ្រផ្សេងៗទៀតសរុបចំនួន ៤៥០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម