ព័ត៌មានអន្ដរជាតិ
លើកដំបូង! ក្រុមហ៊ូធី វាយប្រហារកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យមាននាវិកស្លាប់
តាមការចុះផ្សាយរបស់ Fox News, យោធាអាមេរិកអះអាងថា នាវិក៣នាក់ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាលពាណិជ្ជកម្ម True Confidence ក្នុងឈូងសមុទ្រ Aden នៃប្រទេសយេម៉ែន កាលពីថ្ងៃពុធទី៦ខែមីនា ហើយនេះគឺជាលើកដំបូងហើយ ដែលការវាយប្រហាររបស់ក្រុមហ៊ូធី ឈានដល់បណ្តាលឲ្យនាវិកស្លាប់ ចាប់តាំងពីខ្លួនធ្វើសកម្មភាពប្រឆាំងកប៉ាល់ពាណិជ្ជកម្ម ក្នុងដែនទឹកអន្តរជាតិ។

កប៉ាល់ True Confidence គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន True Confidence Shipping SA ដែល ចុះបញ្ជីដាក់អាសយដ្ឋាននៅក្នុងប្រទេសលីបេរីយ៉ា និងដំណើរការដោយក្រុមហ៊ុន Third January Maritime Ltd នៅក្នុងប្រទេសក្រិក។
ក្រោយត្រូវមីស៊ីលបាញ់ កប៉ាល់ True Confidence ដោតទង់ Barbados ត្រូវបានគេបោះបង់ចោល ហើយរសាត់អណ្តែតតែលតោលទាំងមានភ្លើងកំពុងឆេះ។

អ្នកនាំពាក្យក្រុមហ៊ូធីលោក Yahya Saree បានបញ្ជាក់ពីហេតុការណ៍នេះ ដោយនិយាយថា កប៉ាល់ True Confidence ពិតជាត្រូវវាយប្រហារមែន ព្រោះតែនាវិក មិនអើពើនឹងសារព្រមានរបស់កងកម្លាំងជើងទឹកយេម៉ែន។
ស្របពេលជាមួយគ្នានោះដែរ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) ដែលគ្រប់គ្រងប្រតិបត្តិការនៅមជ្ឈិមបូព៌ា បាននិយាយថា ក្រៅពីនាវិក៣នាក់ដែលស្លាប់ ក៏មាននាវិក៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះមាន៣នាក់ត្រូវរបួសធ្ងន់។

តាមការបញ្ជាក់ កប៉ាល់នេះ មាននាវិកសរុប២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់ វៀតណាម៤នាក់ និងជនជាតិហ្វីលីពីនចំនួន១៥នាក់ ហើយមានឆ្មាំប្រដាប់អាវុធ៣នាក់ ដោយ២នាក់ជាជនជាតិស្រីលង្កា និងម្នាក់ជាជនជាតិនេប៉ាល់។
សូមរម្លឹកបន្តិច ក្រុមហ៊ូធី ដែលតាំងខ្លួនជារដ្ឋាភិបាលនៃប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅលើកប៉ាល់មានទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីចុងខែតុលា ដើម្បីតវ៉ាចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ពួកគេ បានតម្រង់មុខព្រួញជាពិសេសលើនាវាអាមេរិកនិងអង់គ្លេសនៅក្នុងខែមករា បន្ទាប់ពីប្រទេសទាំងពីរនេះ បើកការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលប្រឆាំងយេម៉ែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ូធី ដាក់លក្ខខណ្ឌ ឈប់វាយប្រហារកប៉ាល់ពាណិជ្ជកម្ម នៅសមុទ្រក្រហម
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


