ព័ត៌មានអន្ដរជាតិ
យន្តហោះ Boeing ផ្ទុះកង់ ស្លាប់មនុស្ស២នាក់
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី២៨ខែសីហាឆ្នាំ២០២៤, យន្តហោះ Boeing 757-232 របស់ក្រុមហ៊ុន Delta Air Lines បានផ្ទុះកង់ពេលកំពុងជួសជុល នៅអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta នៃសហរដ្ឋអាមេរិក ដោយសម្លាប់កម្មករ២នាក់ និងបណ្តាលឲ្យរបួសដល់មនុស្សជាច្រើននាក់ទៀត។

ភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ឡើយថាតើកង់យន្តហោះនេះផ្ទុះដោយសារអ្វី គ្រាន់តែគេដឹងថា យន្តហោះបានទុកជួសជុលនៅអាកាសយានដ្ឋាននោះ តាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ។
សាក្សីឃើញផ្ទាល់ភ្នែកបានប្រាប់ទូរទស្សន៍ WSB ថា «ការផ្ទុះលាន់ឮដូចគ្រាប់បែក ហើយដែកនិងរបស់របរផ្សេងៗ ហោះដូចមីស៊ីលអ៊ីចឹង ដោយបណ្តាលឲ្យកម្មករ២នាក់បាត់បង់ជីវិតភ្លាមៗ ខណៈអ្នកផ្សេងទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់»។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ អ្នកឯកទេស បានតាមដាននិងពិនិត្យក្រុមហ៊ុន Boeing ខ្លាំងមែនទែន ពាក់ព័ន្ធចន្លោះប្រហោងក្នុងយន្តហោះនិងបញ្ហាផ្សេងៗ ក្រោយមានក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកដំណើរ។
ជាក់ស្តែងរឿងចុងក្រោយបំផុតគឺ ក្រុមហ៊ុន Boeing បានផ្អាកការហោះហើរសាកល្បងនៃយន្តហោះស៊េរី 777X របស់ខ្លួន បន្ទាប់ពីរកឃើញថា គ្រាន់តែស៊េរីនេះ៤គ្រឿង មាន៣គ្រឿងទៅហើយ ដែលមានបញ្ហា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


