ព័ត៌មានអន្ដរជាតិ
យន្តហោះ Boeing ដឹកមនុស្ស១៨១នាក់ ដាច់កង់ ពេលហោះឡើង
យន្តហោះ Boeing 757-200 មួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដាច់កង់ទប់លំនឹងចុះចត ពេលហោះចេញពីទីក្រុង Los Angeles។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍របស់ NBC News នៅថ្ងៃអង្គារទី៩ខែកក្កដា, ជើងហោះហើរ United Flight 1001 ដែលដឹកអ្នកដំណើរ១៧៤នាក់ និងសមាជិកអាកាសយានិក៧នាក់មួយនេះ បានចុះចតនៅគោលដៅក្នុងទីក្រុង Denver នៃរដ្ឋ Colorado ដោយសុវត្ថិភាព គ្មាននរណាម្នាក់រងរបួសឡើយ។
ត្បិតតែចុះចតដោយសុវត្ថិភាពមែន ប៉ុន្តែអ្នកដំណើរបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា យន្តហោះចុះចតដោយរដិបរដុប ហើយគ្រប់គ្នាភ័យព្រលឹងចុងសក់។

យ៉ាងណាក្តី ក្រុមហ៊ុន United Airlines បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់សិន ខណៈខ្លួនកំពុងបើកការស៊ើបអង្កេតជាបន្ទាន់លើបញ្ហានេះ។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់ FlightRadar24, យន្តហោះ Boeing 757-200 នេះមានអាយុកាលជិត៣០ឆ្នាំមកហើយ ហើយក្រុមហ៊ុន Boeing បានបញ្ឈប់ការផលិតម៉ូដែលនេះ តាំងតែពីឆ្នាំ២០០៤មកម្ល៉េះ។

នេះមិនមែនទើបលើកដំបូងឡើយដែល United Airlines ជួបបញ្ហា ពោលគឺកាលពីខែមីនា យន្តហោះ Boeing 777-200 របស់ក្រុមហ៊ុននេះ បានជួបឧប្បត្តិហេតុស្រដៀងគ្នា ក្រោយពេលហោះចេញពីទីក្រុង San Francisco។
កាលនោះ កង់យន្តហោះបានធ្លាក់ចំរថយន្តមួយគ្រឿង ដែលកំពុងចតនៅព្រលាន ដោយបង្កការខូចខាតដល់រថយន្តជាច្រើនគ្រឿងនៅក្បែរនោះទៀតផង។ យ៉ាងណា ក្រោយមកយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles ដោយមិនមានអ្នករងរបួសឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


