ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ថា កូរ៉េខាងជើង នឹងសាងកម្លាំងយោធាឲ្យខ្លាំងក្លាអស្ចារ្យបំផុត
កម្លាំងយោធាក្នុងប្រទេសកូរ៉េខាងជើង នឹងត្រូវបន្តពង្រីកវិសាលភាពឲ្យបានខ្លាំងក្លាជាទីបំផុត ដើម្បីធ្វើជាខែលការពារសន្តិភាពតំបន់ និងអធិបតេយ្យភាពរបស់ខ្លួន ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលមួយរូបរបស់មេដឹកនាំកូរ៉េខាងជើង ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក KCNA នាថ្ងៃទី២៤ ខែមេសា ។

ប្អូនស្រីលោក គីម ជុងអ៊ុន បានបញ្ជាក់ថា សមយុទ្ធយោធាជាញឹកញាប់រវាងអាមេរិក និងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ កំពុងបង្កជាការគំរាមកំហែងចំពោះបរិស្ថានសុវត្ថិភាពតំបន់ឲ្យចូលទៅក្នុងភាពវឹកវរដ៏គ្រោះថ្នាក់ ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានអះអាងថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងគឺប្រៀបដូចជាការរៀបចំឲ្យមានសង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ។ ផ្ទុយពីការលើកឡើងរបស់កូរ៉េខាងជើង ខាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានឆ្លើយតបទៅវិញថា សមយុទ្ធយោធាគឺជារឿងធម្មតានោះទេ ដែលត្រូវធ្វើសម្រាប់ការការពារ ក៏ដូចជាការត្រៀមខ្លួនទុកមុនផងដែរ ។

គួររំឭកថា អាមេរិក និងកូរ៉េខាងត្បូង បានរៀបចំសមយុទ្ធជាបន្តបន្ទាប់រួមគ្នា កាលពីប៉ុន្មានខែមុននេះ ក្រោមហេតុផលបង្កើនការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង ។ យោងតាមយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា មានយន្តហោះចម្បាំងប្រមាណ ១០០ គ្រឿងបានធ្វើសមយុទ្ធដែនអាកាសរយៈពេល ២ សប្ដាហ៍នៅអំឡុងខែមេសា ឆ្នាំ ២០២៤ នេះ ៕
ដោយ ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


