ព័ត៌មានអន្ដរជាតិ
អ្នកជំនាញសុខភាពជំរុញឲ្យបន្តពាក់ម៉ាសការពារកូវីដរហូតដល់ឆ្នាំ ២០២២
នាយកប្រតិបត្តិផ្នែកសុខភាពរបស់ CVS លោកស្រី Karen Lynch បាននិយាយក្នុងសន្និសិទមួយកាលពីថ្ងៃអង្គារថា ការពាក់ម៉ាសនឹងត្រូវការជាចាំបាច់រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២២ ដើម្បីការពារប្រទេសប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោកស្រី Lynch ដែលចាប់ផ្តើមដើរតួនាទីជានាយកប្រតិបត្តិកាលពីដើមខែនេះបាននិយាយថា “ដើម្បីសុខភាព និងសុវត្ថិភាពរបស់ជាតិ ខ្ញុំគិតថាវាសំខាន់ណាស់សម្រាប់យើងក្នុងការគិតអំពីការពាក់ម៉ាសរហូតដល់ចំណុចនេះ” ។ លោកស្រីបានបន្ថែមទៀតថា ការឲ្យមនុស្សគ្រប់គ្នាចាក់វ៉ាក់សាំង និងសិក្សាបន្ថែមទៀតថាតើអ្នកដែលចាក់វ៉ាក់សាំងនៅតែអាចផ្ទុក និងចម្លងវីរុសក៏វាមិនអាចលុបបំបាត់វិធានការពាក់ម៉ាសដែរ ។
ចំណែកលោក Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតី Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា ជនជាតិអាមេរិកប្រហែលជានៅតែត្រូវការពាក់ម៉ាស់នៅឆ្នាំក្រោយអាស្រ័យលើថាតើភាគច្រើននៃប្រទេសនេះត្រូវបានចាក់វ៉ាក់សាំង ហើយថាតើករណីឆ្លងជំងឺកូវីដ ១៩ មានម្រិតទាបខ្លាំង ឬអត់ ។ នៅក្នុងថ្ងៃដំបូងនៃរដ្ឋបាលលោក Biden បានបង្កើនមហិច្ឆតាចាក់វ៉ាក់សាំងរបស់គាត់ ហើយបានទិញវ៉ាក់សាំងគ្រប់គ្រាន់ពីក្រុមហ៊ុន Pfizer/BioNTech និងក្រុមហ៊ុន Moderna ដើម្បីចាក់វ៉ាក់សាំងដល់ជនជាតិអាមេរិកចំនួន ៣០០ លាននាក់នៅចុងរដូវក្តៅ ។

CVS គឺជាដៃគូមួយក្នុងចំណោមដៃគូលក់រាយដែលបានធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធក្នុងការចាក់វ៉ាក់សាំងដល់ជនជាតិអាមេរិកវ័យចំណាស់នៅតាមមណ្ឌលថែទាំរយៈពេលវែង ហើយឥឡូវនេះបានចាក់វ៉ាក់សាំងដល់ប្រជាជនទូទៅ ។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារលោកស្រី Lynch បាននិយាយថា “យើងកំពុងស្ថិតលើផ្លូវរបស់យើងដើម្បីសម្រេចនូវអ្វីដែលប្រធានាធិបតីបានស្នើដើម្បីឲ្យជនជាតិអាមេរិកចំនួន ៣០០ លាននាក់បានចាក់វ៉ាក់សាំង ហើយខ្ញុំសង្ឃឹមថាយើងនឹងធ្វើវាបាន” ។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺបានឲ្យដឹងថា រហូតមកដល់ពេលនេះប្រជាជន ១៣ ភាគរយ ឬ ៤៤ លាននាក់បានទទួលការចាក់វ៉ាក់សាំងមួយដូសក្នុងចំណោមពីរដូស ។

ទន្ទឹមនឹងនេះការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃអ្នកជំងឺកូវីដ ១៩ បានឈានដល់កម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា ខណៈពួកគេមួយចំនួនបានចាក់វ៉ាក់សាំង ។ ទោះយ៉ាងណាអ្នកជំនាញនៅតែផ្តល់អនុសាសន៍ឲ្យបន្តការប្រើប្រាស់ម៉ាសមុខ និងវិធានការគម្លាតសង្គមដើម្បីឲ្យមានចំនួនករណីឆ្លងរឹតតែធ្លាក់ចុះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកនៅតែស្ថិតលើកំពូលតារាងនៃករណីឆ្លងជំងឹកូវីដ ១៩ ទូទាំងពិភពលោកដោយមានអ្នកឆ្លងចំនួន ២៨,៨៩៧,៧១៨ នាក់ និងមានអ្នកស្លាប់ ៥១៤,៩៩ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Businessinsider
ចុចអាន ៖ កំពូលកីឡាករវាយកូនហ្គោល Tiger Woods ជួបហេតុការណ៍ក្រឡាប់រថយន្ត
ចុចអាន ៖ កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


