Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ព្រមាន​ចិន​ កុំ​យក​ការ​ឡើង​កាន់​តំណែង​មេ​ដឹក​នាំ​តៃវ៉ាន់​ថ្មី ជា​លេស​បង្ក​រឿង

បានផុស

នៅ

សហរដ្ឋ​អាមេរិក បាន​ជំរុញ​​យ៉ាង​ខ្លាំង​ឲ្យ​ប្រទេស​ចិន​បង្ហាញ​ពី​ភាព​អត់ធ្មត់ បន្ទាប់​ពី​មហាយក្ស​នៅ​អាស៊ី​មួយ​នេះ​បាន​​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្រោយ​ការ​ឡើង​កាន់​​តំណែង​​​ប្រធានាធិបតី​ថ្មី​។ អាមេរិក​បាន​​ចាត់​ទុក​ទង្វើ​​ក្រុង​ប៉េកាំង​គឺ​ជា ​សកម្មភាព​យ៉ាង “​ព្រហើន”។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤។

ផ្ទាំង​បង្ហាញ​ពី​រូបភាព​សមយុទ្ធ​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​​លោក ចូ បៃឌិន បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន បាន​កត់​សម្គាល់​ដោយ​ក្ដី​បារម្ភ​ ហើយ​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​​សមយុទ្ធ​​ ដែល​ចិន​បាន​និយាយ​ថា​ជា ​ការ​ដាក់​ទណ្ឌកម្ម​​ចំពោះ​សុន្ទរកថា​របស់​​លោក Lai Ching-te ប្រធានាធិបតី​ថ្មី​​នៅ​តៃវ៉ាន់។ បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ចំៗ​​ដាក់​ចិន​ថា កុំ​ប្រើ​​ការ​ផ្លាស់ប្ដូរ​នយោបាយ​​របស់​តៃវ៉ាន់ ធ្វើ​ជា​លេស​ដើម្បី​បង្ក​រឿង ឬ​​ការ​បង្ខិត​បង្ខំ។

អាមេរិក បាន​បន្ថែម​ថា សកម្មភាព​​ចិន មាន​ភាព​ព្រហើន បង្ក​ជា​ហានិភ័យ និង​​ធ្វើ​​ឲ្យ​ខូច​បទដ្ឋាន​​រក្សា​សន្តិភាព និង​ស្ថិរភាព​ដែល​​មាន​តាំង​ពី​យូរ​អង្វែង​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ។

ឧត្តម​សេនីយឯក Stephen Sklenka មេ​បញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក បានប្រាប់​ថា សមយុទ្ធ​របស់​ចិន​ត្រូវ​គេ​រំពឹង​ដឹង​ទុក​មុន​រួច​មក​ហើយ ប៉ុន្តែ​វា​នៅ​តែ​ជា​​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្ត​ថា ទោះ​ជា​​អាមេរិក​ដឹង​​មុន​ក៏​ដោយ ក៏​មិន​មែន​បាន​ន័យ​ថា អាមេរិក​មិន​គួរ​ថ្កោលទោស​ចិន​នោះ​ទេ គឺ​អាមេរិក​​ត្រូវ​តែ​ថ្កោល​ទោស​​ចិន​ជា​សាធារណៈ​តែ​ម្ដង។ លោក Sklenka ក៏​បាន​និយាយ​​ទៀត​ដែរ​ថា ប្រទេស​ផ្សេងៗ​ក្រៅ​ពី​អាមេរិក ក៏​គួរ​តែ​និយាយ​ប្រឆាំង​នឹង​សមយុទ្ធ​របស់​ចិន​នេះ​ដែរ។

សមយុទ្ធ​ចិន (រូបភាព៖ Reuters)

ចិន​ធ្វើ​សមយុទ្ធ​ ក្រោយ​លោក Lai បាន​​ថ្លែង​ក្នុង​សុន្ទរកថា​ទទួល​តំណែង​ថ្មី​កាល​ពី​ថ្ងៃ​ទី​២០​​ឧសភា​ ថា តៃវ៉ាន​​ត្រូវ​តែ​ស្វែង​រក​​ដំណោះស្រាយ​ ដើម្បី​ការពារ​ជាតិ​របស់​ខ្លួន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ទាមទារ​តៃវ៉ាន់​មក​គ្រប់គ្រង បាន​​ចាត់​ទុក​សុន្ទរកថា​​​របស់​លោក Lai គឺ​​ជា “ការ​សារភាព​ចង់​បាន​ឯករាជ្យ​ភាព”។

ទាំង​ចិន ទាំង​អាមេរិក បាន​កំពុង​និង​ព្យាយាម​ស្ដារ​នូវ​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ តួ​យ៉ាង​​ដូចជា​ ការ​បង្កើត​ឲ្យ​មាន​ជំនួប​រវាង​​​​លោក​ប្រធានាធិបតី ចូ បៃឌិន និង​លោក ស៊ី ជីនពីង នៅ​រដ្ឋ​​កាលីហ្វ័រញ៉ា កាល​ពី​ឆ្នាំ​២០២៣។ ទោះ​ជា​បែប​នេះ​ក្ដី តៃវ៉ាន់​នៅ​តែ​ជា​ប្រភព​បញ្ហា​នៃ​ភាព​តានតឹង​ដោះស្រាយ​មិន​ចេញ​ដដែល​រវាង​​ប្រទេស​ទាំង​២។

សូម​រំឭក​ថា យោធា​ចិន បាន​ចាប់​ផ្ដើម​​សមយុទ្ធ​រយៈពេល​២​ថ្ងៃ នៅ​ជុំវិញ​តៃវ៉ាន់ ក្រោយ​ដែន​កោះ​នេះ​​ទើប​​រៀបចំ​ប្រារព្ធ​ពិធី​ស្បថ​ឡើង​កាន់​តំណែង​​​​ប្រធានាធិបតី​ថ្មី ​​​កាល​ពី​ថ្ងៃ​​ទី​២០ ខែ​ឧសភា​កន្លង​ទៅ។ ចិន​បាន​ហៅ​សមយុទ្ធ​នេះ​ថា​ជា “សមយុទ្ធ​ដាក់​ទណ្ឌកម្ម” ហើយ​ចាត់​ទុក​លោក Lai Ching-te មេ​ដឹក​នាំ​តៃវ៉ាន់​ គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម ដែល​តែង​តែ​ជំទាស់​នឹង​សកម្មភាព​​​របស់​ចិន។

សមយុទ្ធ​របស់​ចិន ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ នៅ​​កន្លែង​ជា​ច្រើន​​​ជុំវិញ​​តៃវ៉ាន់ ដូចជា​នៅ​​​​ច្រក​សមុទ្រ​​តៃវ៉ាន់, ភាគ​​ខាង​ត្បូង និង​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ព្រម​ទាំង​តំបន់​​​​ឡោមព័ទ្ធ​កោះ Kinmen, កោះ Matsu, កោះ Wuqiu និង កោះ Dongyin ដែល​គ្រប់​គ្រង​ដោយ​តៃវ៉ាន។ ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន បាន​​និយាយ​ថា សមយុទ្ធ​នេះ​មាន​​​ទាំង​​កង​ទ័ព កង​កម្លាំង​អាកាស និង​កង​កម្លាំង​រ៉ុក្កែត ហើយ​ផ្ដោត​សំខាន់​លើ​​ការ​ត្បាត​​ត្រៀម​ប្រយុទ្ធ​តាម​ផ្លូវ​អាកាស​ ការ​វាយ​ប្រហារ​ឲ្យ​ចំ​គោលដៅ​សំខាន់ៗ ក៏​ដូចជា​​​ការ​ធ្វើ​ប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​កោះ​តៃវ៉ាន់ ដើម្បី​សាកល្បង “សមត្ថភាព​ប្រយុទ្ធ​ពិតៗ​រួម​គ្នា” នៃ​កង​កម្លាំង​ទាំង​អស់​របស់​ចិន។

លោក Lai Ching-te (រូបភាព៖ Getty Images)

ជា​ការ​ឆ្លើយ​តប តៃវ៉ាន់ បាន​ប្រកាស​​​ធ្វើ​ការ​ថ្កោល​ទោស​​​សមយុទ្ធ​យោធា​របស់​ក្រុង​ប៉េកាំង​ ​ហើយ​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា “ការ​បង្ក​ហេតុ​មិន​សម​ទំនង” ទាល់​តែ​សោះ។ តៃវ៉ាន់​បាន​បញ្ជូន​កង​កម្លាំង​ទៅ​តំបន់​ជុំវិញ​ដែន​កោះ​​​របស់​ខ្លួន ព្រម​ទាំង​អះអាង​ថា ខ្លួន​មាន​ទំនុក​ចិត្ត​អាច​ការពារ​អធិបតេយ្យ​​ភាព​​ខ្លួន​ឯង​បាន ព្រោះ​សមយុទ្ធ​របស់​ចិន​គឺ​ស្ថិត​នៅ​ក្នុង​សេណារីយ៉ូ ដែល​តៃវ៉ាន់​ធ្លាប់​គិត​ទុក​មុន​រួច​មកហើយ ដូច្នេះ​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ​អាច​​ដឹង​​ច្បាស់​ពី​​រាល់​សកម្មភាព​របស់​​យោធា​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម