ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអវកាស ឥណ្ឌា ផ្អាកបាញ់គ្រាប់រ៉ុកកែតទៅលំហអាកាសជាលើកទី ៤
ក្រុមហ៊ុនអវកាស Agnikul Cosmos របស់ប្រទេសឥណ្ឌាបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុកកែតដំបូងរបស់ខ្លួនប៉ុន្មានវិនាទី មុនពេលបាញ់បង្ហោះ បន្ទាប់ពីមានបញ្ហាបច្ចេកទេស ហើយនេះជាការលុបចោលលើកទី ៤ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៩ ខែឧសភា ។

ការបាញ់បង្ហោះរ៉ុកកែត Agnikul Cosmos Agnibaan ដែលផលិតដោយក្រុមហ៊ុនឯកជនរបស់ប្រទេសឥណ្ឌា Agnikul Cosmos និងជារ៉ុកកែតទីមួយដែលប្រើឧស្ម័ន និងឥន្ធនៈរាវរួមបញ្ចូលគ្នាត្រូវបានលុបចោលមុនការបាញ់បង្ហោះជាលើកទី ៤ ក្នុងរយៈពេល ៣ ខែ បូករួមទាំងការបាញ់បង្ហោះចុងក្រោយនេះ ដោយសារបញ្ហាបច្ចេកទេស ។
ការបាញ់បង្ហោះនេះបានគ្រោងទុកនៅព្រឹកថ្ងៃពុធ ប៉ុន្តែត្រូវបានពន្យារពេលជាលើកដំបូងនៅ ៦ នាទី មុនពេលបាញ់ចេញដោយសារតែបញ្ហាបច្ចេកទេស ហើយក៏មានការដូរពេលវេលាបាញញ់ផងដែរ ។ យ៉ាងណាក៏ដោយ ត្រឹមតែ ៥ វិនាទីប៉ុណ្ណោះមុនពេលការបាញ់ចេញនោះ វាត្រូវបានផ្អាកជាបណ្ដោះអាសន្នម្ដងទៀត ដើម្បីពិនិត្យមើលការដំណើរការរបស់ឧបករណ៍បញ្ឆេះ បន្ទាប់មកត្រូវបានបញ្ឈប់ទាំងស្រុងតែម្ដង ។

គួរបញ្ជាក់ថា គ្រាប់រ៉ុកកែត Agnikul Cosmos Agnibaan គឺជាយានបាញ់បង្ហោះមួយដែលអាចផ្ទុករបស់របររហូតដល់ ៣០០ គីឡូក្រាម ទៅកាន់គន្លងលំហអាកាសប្រហែល ៧០០ គីឡូម៉ែត្រ ខណៈរ៉ុកកែត Falcon Heavy របស់ក្រុមហ៊ុន SpaceX អាចដាក់ទម្ងន់រហូតដល់ ៦៣,៥០០ គីឡូក្រាមទៅកាន់គន្លងផែនដី ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


