Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ខ្នាត​យក្ស​​១៨​គ្រាប់ ទុក​ជា​ការ​ព្រមាន​ដល់​ក្រុង​សេអ៊ូល

បានផុស

នៅ

កូរ៉េ​ខាង​ជើង បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​កន្លង​ទៅ ខ្លួន​បាន​បាញ់​​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​១៨​គ្រាប់ កំឡុង​​សមយុទ្ធ​​បង្ការ​ទុក​មុន​សម្រាប់​​វាយ​ប្រហារ​​ប្រឆាំង​​នឹង “របប​ក្មេង​ទំនើង” របស់​​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ បើ​តាម​​​ការ​រាយការណ៍​​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ឲ្យ​ដឹង​​ថា មីស៊ីល​ដែល​​បាញ់​ទាំង​នោះ ជា​ប្រភេទ​គ្រាប់​​​ខ្នាត​យក្ស​ទំហំ​​​ដល់ ៦០០​មិល្លិម៉ែត្រ​​ឯណោះ។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន KCNA នៅ​ថ្ងៃ​ទី​៣១​ឧសភា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​​ត្បូង​​បាន​កត់​សម្គាល់​ឃើញ​ថា​​មាន​មីស៊ីល​ចម្ងាយ​ខ្លី​ចំនួ​ន១០​គ្រាប់ ត្រូវ​បាន​បាញ់​ចេញ​ពីកូរ៉េ​ខាង​ជើង​ចូល​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​កើត​​ក្រុង​សេអ៊ូល។ កូរ៉េ​ខាង​ត្បូង បាន​ហៅ​ការ​បាញ់​នេះ​ថា ជា​ការ​​តាំង​បង្ហាញ​ឲ្យ​រុស្ស៊ី​​មើល មុន​នឹង​ធ្វើ​ការ​ជួញ​ដូរ។

KCNA បាន​​ឲ្យ​ដឹង​ទៀត​ថា មីស៊ីល​ដែល​បាញ់ ជា​ប្រភេទ​មីស៊ីល KN-25s ហើយ​បាន​ដាក់​គោលដៅ​​​បាញ់​​ឲ្យ​ចំ​កោះ​​មួយ​កន្លែង​ស្ថិត​នៅ​​​​ចម្ងាយ​ប្រមាណ ៣៦៥​គីឡូម៉ែត្រ​ ពី​ទីតាំង​ដែល​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ឈរ​​​ទស្សនា។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មីស៊ីល​ប៉ាលិស្ទិក​របស់​កូរ៉េ​​ខាង​ជើង​លើក​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ថ្កោល​ទោស​ ដោយ​ថា​វា​ជា​ទង្វើ​ពុំ​មាន​ប្រយោជន៍ និង​បំពាន​​សេចក្ដី​សម្រេច​​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហ​ប្រជាជាតិ​។

សូម​បញ្ជាក់​ថា ក្រុង​ព្យុងយ៉ាង បាន​តេស្ត​​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ខ្នាត​យក្ស​​ជា​លើក​ដំបូង​ នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​លោក គីម ជុងអ៊ុន ធ្លាប់​​អះអាង​ថា មីស៊ីល​ប្រភេទ​នេះ​អាច​បំពាក់​នូវ​អាវុធ​​នុយក្លេអ៊ែរ​​បាន​​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម