ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកថា ប្រជាជន អ៊ុយក្រែន ១.៨ លាននាក់ធ្លាក់ក្នុងភាពក្រីក្រ អំឡុងសង្គ្រាមជាមួយ រុស្ស៊ី
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ចំនួនប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងភាពក្រីក្របានកើនឡើងចំនួន ១.៨ លាននាក់ ចាប់តាំងពីឆ្នាំ ២០២០ និងកើនឡើងដល់ប្រហែល ២៩ ភាគរយនៃចំនួនប្រជាជនសរុប ខណៈសង្គ្រាមលុកលុយរបស់រុស្ស៊ីនៅតែបន្តបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភានេះ ។

យោងតាមលោក Arup Banerji នាយករបស់ធនាគារពិភពលោកប្រចាំតំបន់អឺរ៉ុបខាងកើតបានឲ្យដឹងថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើអ៊ុយក្រែនមិនបានទទួលការគាំទ្រថវិកាបរទេសយ៉ាងច្រើន ជាពិសេសពីសហរដ្ឋអាមេរិកដើម្បីផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់បៀវត្សរ៍សម្រាប់គ្រូបង្រៀន វេជ្ជបណ្ឌិត និងផ្សេងៗទៀតដែលសមស្របនឹងការចំណាយសង្គមទាំងនេះទេ នោះនឹងមានប្រជាជន ៣ លាននាក់ទៀតស្ថិតនៅក្នុងភាពក្រីក្រ ។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងទៀតថា ប្រជាជនអ៊ុយក្រែនប្រហែល ៩ លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រកាលពីឆ្នាំមុន ។ ប្រជាជនសរុបរបស់ប្រទេសនេះត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៣២ លាននាក់ ។ ការកើនឡើងនៃភាពក្រីក្រត្រូវបានជំរុញដោយការថយចុះការងារ ដោយមានមនុស្សច្រើនជាង ១ ភាគ ៥ នៃអ្នកពេញវ័យដែលកំពុងធ្វើការ មុនសង្គ្រាម បានបាត់បង់ការងារធ្វើ ។

យ៉ាងណាថ្មីៗនេះការអនុម័តថវិកាថ្មីរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន បន្ទាប់ពីការពន្យារពេលជាច្រើនខែគឺជាព័ត៌មានដ៏ល្អដែលនឹងជួយធានានូវលទ្ធភាពបន្តរបស់អ៊ុយក្រែនក្នុងការរក្សាការបង់ប្រាក់ខែ ប្រាក់សោធននិវត្តន៍ និងជំនួយសង្គម ។ ការអនុម័តនេះបានធ្វើឲ្យ ៩៧ ភាគរយនៃប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់ និងការផ្ទេរជំនួយសង្គមចំនួន ៨៥ ភាគរយត្រូវបានបង់ទាន់ពេលវេលា ដែលជាកត្តាសំខាន់ក្នុងការទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់តែច្រើន ។
គួរបញ្ជាក់ថា តាមបើយោងលោក Banerji បញ្ហាប្រឈមដ៏ធំបំផុតរបស់អ៊ុយក្រែន គឺការរក្សាសន្តិសុខ និងបញ្ចប់សង្រ្គាម ព្រោះមិនមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ឬកំណើនសេដ្ឋកិច្ចដោយគ្មានសន្តិសុខរូបវន្តនោះទេ ទោះបីជាយ៉ាងណាមន្ត្រីអ៊ុយក្រែនបានធ្វើការងារយ៉ាងល្អក្នុងការដំណើរការសេដ្ឋកិច្ច បើទោះបីជាមានសង្គ្រាមក៏ដោយ ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


