ព័ត៌មានអន្ដរជាតិ
ភាសាវៀតណាម ក្លាយជាភាសាផ្លូវការ នៅ San Francisco
ក្រោយការបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃពុធទី១២ខែមិថុនា, ក្រុមប្រឹក្សាភិបាល San Francisco ប្រកាសថា ភាសាវៀតណាម បានចូលរួមជាមួយភាសាចិន អេស្ប៉ាញ និងហ្វីលីពីន ក្លាយជាភាសាផ្លូវការនៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះ ហើយត្រូវតែមានការផ្តល់សេវាបកប្រែ ឲ្យខាងតែបាន។

សេចក្តីសម្រេចនេះ គឺមានគោលបំណងឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅ San Francisco អាចទទួលបានភាពងាយស្រួល ជាមួយភាសាដែលពួកគេពេញចិត្ត។
នេះមានន័យថា រាល់សេចក្តីប្រកាសរបស់អាជ្ញាធរក្រុង ក៏នឹងត្រូវបកប្រែជាភាសាវៀតណាម ជូនសហគមន៍ដែលរស់នៅទីនោះ ហើយទីក្រុងក៏តម្រូវឲ្យមានការបកប្រែភាសាវៀតណាម នៅក្នុងទូរស័ព្ទដៃ ព័ត៌មានលើគេហទំព័រ ការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងសេវាកម្មផ្លូវការឯទៀតផងដែរ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍វៀតណាម ប្រហែល ៨៤ ០០០នាក់ រស់នៅក្នុងទីក្រុង San Francisco។
ទោះបីជាយ៉ាងណាក៏ដោយ គេដឹងច្បាស់ថា មកទល់សព្វថ្ងៃ តួលេខនេះគឺលើសជាងមុន ច្រើនគួរសមដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសចរាចរណ៍វៀតណាម ត្រូវយកលុយបានពីការផាកពិន័យ ទុកឲ្យក្រសួង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


