ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

Published

on

ថ្ងៃ​ទី​១​ ខែ​មីនា​ ការិយាល័យ​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ចិននា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​នឹង​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២០។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​មួយ​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដែល​មាន​ចំណង​ជើង​«របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២០»​ដែល​ឯកសារ​ជា​តួ​អក្សរ​ចិនចំនួន​១៥០០​០បាន​រៀប​រាប់​លំអិត​​ពាក់​ព័ន្ធ​នឹងការ​ឆ្លង​រាត​ត្បាត​​ខូវិត-១៩​ដែល​​ទី​ក្រុង​វ៉ាស៊ីនតោន​ខ្វះ​សមត្ថភាព​​បណ្តាល​ឲ្យ​មាន​លទ្ធផល​គួរ​ឲ្យ​សោកសៅ ជំងឺ​ប្រជា​ធិបតេយ្យ​​អាមេរិក​បង្ក​ភាព​វឹក​វរ​ដល់​នយោបាយ ជន​ជាតិ​ភាគ​តិច​ទទួល​រង​ការ​រើស​អើង​ពូជ​សាសន៍​នៅ​ក្នុង​សង្គម​ គំរាម​កំហែង​ដល់​សន្តិសុខ​សាធារណៈ​​នៅ​តែ​បន្ត​​​កើត​មាន​ ការ​កើន​ឡើង​នូវ​ការ​ខ្វែង​គំនិត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ដែល​ធ្វើ​ឲ្យ​វិសមភាព​សង្គម​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ដើរ​តាម​វិធាន​ការ​អន្តរជាតិ​ដែល​​បណ្តាល​ឲ្យ​មហន្តរាយ​ដល់​មនុស្ស​ធម៌។

របាយការណ៍​បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០២០ ជំងឺ​ខូវិត-១៩ បាន​បំផ្លិច​បំផ្លាញ​ទូទាំង​ពិភពលោក ដែល​បង្ក​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​សន្តិសុខ​មនុស្ស​ជាតិ។ ​សហរដ្ឋ​អាមេរិក​អសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ បន្ទាប់​ពី​ការ​ឆ្លើយតប​​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​រដ្ឋាភិបាល​។

របាយការណ៍​បន្ត​ថា សហរដ្ឋ​អាមេរិក​ដែល​មាន​ប្រជា​ជន​តិច​ជា​៥%​នៃ​ប្រជា​ជន​ទូទាំង​ពិភព​លោក​មាន​ចំនួន​ជាង​១​ភាគ​៤​នៃករណី​ឆ្លង​ខូវិត-១៩​ដែល​បាន​​បញ្ជាក់​នៅ​លើ​ពិភព​លោក និងជិត​១​ភាគ​៥​នៃ​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​នេះ។ ជន​ជាតិ​អាមេរិក​ជាង​​កន្លះ​លាន​​នាក់​បាន​បាត់​បង់​ជីវិត​ពីវីរុស​នេះ។

ឯកសារ​បាន​ឲ្យ​ដឹង​ថា ភាព​ចច្របូកច្របល់​​នៅ​ក្នុង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​អាមេរិក​បាន​នាំ​ឲ្យ​មាន​ចលាចលនយោបាយ​ដែល​ជា​ការ​ប្រេះ​ឆា​នៃ​សង្គម​ជាតិ។ នយោបាយ​ដែល​ប្រឡាក់​ដោយ​ប្រាក់​បាន​បង្ខួច​ទ្រង់​ទ្រាយ និង​បាន​បំបិទ​មតិ​សាធារណៈ​​ដោយ​បាន​បង្វែរ​ការ​បោះ​ឆ្នោត​​ទៅ​ជា«ការ​បង្ហាញ​តែ​ម្នាក់​ឯង»​នៃ​វណ្ណៈ​អ្នក​មាន​ និង​​ការ​ជឿ​ជាក់​​របស់​ប្រជាជន​​​លើ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​អាមេរិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​។

របាយការណ៍​កត់​សំគាល់​ថា ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​សហរដ្ឋ​អាមេរិក​​ទទួល​រង​ការ​រើស​អើង​ជាតិ​សាសន៍ និង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ ប្រជា​ជន​ពណ៌សម្បុរស​ប្រមាណ​១ភាគ​៣​នៃ​អនីតិជន​ទាំង​អស់​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​២ភាគ​៣​នៃ​ចំ​នួន​អនីតិជន​ដែលជាប់​ពន្ធនាគាររបស់​ប្រទេស​នេះ។

យោង​តាម​របាយការណ៍ ជន​​ជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​​ទំនង​ជា​​៣​ដង​​ដែល​បាន​ឆ្លង​ជំងឺ​ខូវិត-១៩ ហើយ​២​ដង​ទំនង​ជា​បាត់​បង់​ជីវិតដោយ​សារ​ខូវិត-១៩ និង​៣ដង​ទំនង​ជា​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស។ យុវជន​អាមេរិក-អាស៊ី​១​នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការសម្លុត ធ្វើ​បាប​ជាតិ​សាសន៍។

របាយការណ៍​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​អាវុធ​ និង​ឧប្បត្តិហេតុ​បាញ់​ប្រហារ​បាន​ឈាន​ដល់​​កម្រិត​ខ្ពស់​មួយ​​នៅ​សហរដ្ឋ​អាមេរិក​ដែល​​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​ប្រជា​ជន​​នៅ​ក្នុង​សង្គម​បាន​ធ្លាក់​ចុះ។

មនុស្ស​ជាង​៤១​៥០០​នាក់​ត្រូវ​​បាន​បាញ់​សម្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​ជា​មធ្យម​ច្រើន​ជាង​១១០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ចំនួន​៥៩២ករណី ដែល​ជា​មធ្យម​ច្រើន​ជាង​១.៦​ក្នុង​មួយ​ថ្ងៃ។

របាយការណ៍​បានចាប់​អារម្មណ៍​ចំពោះ​គម្លាត​ដែល​កាន់​តែ​ធំ​រវាង​អ្នក​មាន និង​អ្នក​ក្រ​នៅ​អាមេរិក​ដែល​ប្រជា​ជន​នៅ​​បន្ទាត់​​ក្រោមរស់​នៅ​ក្នុងភាព​វេទនា។

ជំងឺ​រាត​ត្បាត​បាន​បណ្តាល​ឲ្យ​មាន​ភាព​អត់ការងារ​ធ្វើ​យ៉ាង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ និងមនុស្ស​រាប់​សិប​លាន​នាក់​បាត់​បង់​ការ​ធានារ៉ាប់​រងសុខភាព​ ខណៈ​ក្រុម​ងាយ​រងគ្រោះ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ធំ​​បំផុត​ដោយ​សារ​ការ​ឆ្លើយ​តបរបស់​រដ្ឋាភិបាល​អាមេរិក​ខ្វះ​សមត្ថភាព​ដើម្បី​ទប់​ស្កាត់​ខូវិត-១៩។

របាយការណ៍​បាន​សង្កត់់​ធ្ងន់​ថា ទោះ​បីជា​យ៉ាង​ណា នៅ​ពេល​ឯកភាព​ជា​សកល​ត្រូវ​ការចាំ​បាច់​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​ខូវិត-១៩ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​អនុវត្ត​របៀប​វារៈ​នៃ«អាមេរិក​ដំបូង​» ភាព​ឯកោនិយម និង​ឯកតោភាគី​និយម ការ​ដាក់​ទណ្ឌកម្មដោយ​ចេតនា​គំរាម​កំហែង និង​ការ​គំរាម​កំហែង​ដល់​អង្គការ​អន្តរជាតិ​ និង​ប្រព្រឹត្ត​មិន​អំពើ​មិន​គួរ​គប្បី​ដល់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន។

របាយការណ៍លើក​ឡើង​ថា ការ​ធ្វើ​ដូច្នេះ​ អាមេរិក​កំពុង​ក្លាយ​ជា​​អ្នក​បង្ក​បញ្ហា​ធំ​បំផុត​ដល់​សន្តិសុខ និង​ស្ថិរភាព​ពិភព​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ19 mins ago

កង​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ​៧១១ បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​បណ្តា​គោលដៅ​ផ្សារ​មួយចំនួន

ព័ត៌មានជាតិ32 mins ago

មន្ត្រី​ប៉ូលិស​៤​រូប​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​លោកស្នងការ​ក្រុង

ព័ត៌មានជាតិ2 hours ago

ខេត្តកំពង់ឆ្នាំង​បិទ​ផ្សារ​ព្រៃ​ខ្មែរ មន្ទីរ​ព្យាបាល​១​កន្លែង​និង​វត្ត​១​កន្លែង​ជា​បណ្តោះអាសន្ន​

ព័ត៌មានជាតិ2 hours ago

រដ្ឋបាលរាជធានី ចែកអំណោយជូនប្រជាពលរដ្ឋតំបន់ពណ៌ក្រហម ១,០០០គ្រួសារ នៅខណ្ឌមានជ័យ

ព័ត៌មានជាតិ2 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន សរសើរ​ប្រទេស​ចិន ក្នុង​ការ​អនុវត្ត “​ផ្លូវ​សូត្រ​សុខភាព​” ក្នុង​ការ​ផ្តល់​ថ្នាំពេទ្យ និង​វ៉ាក់សាំង ទៅកាន់​ប្រទេស​ជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services