ព័ត៌មានអន្ដរជាតិ
លោក ពូទីន ជឿថា សម្ដីលោក ត្រាំ ពិតជាស្មោះត្រង់រឿងចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មេដឹកនាំរុស្ស៊ី បាននិយាយថា លោកមានជំនឿលើលោក ដូណាល់ ត្រាំ ថាពិតជាស្មោះត្រង់ប្រាកដមែនអំពីរឿងដែលចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោក វ៉្លាឌឺមៀរ ពូទីន បានថ្លែងថា “តាមពិតទៅ លោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមួយរូប ប្រកាសថា លោកត្រៀមខ្លួនរួចរាល់ និងចង់បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ យើងជឿជាក់ថានេះគឺជារឿងហ្មត់ចត់ប្រាកដមែន”។ លោក បន្តថា លោកមិនដឹងច្បាស់ពីសំណើរបៀបណាទេ ដែលលោក ត្រាំ នឹងប្រើសម្រាប់ធ្វើជាកូនសោបិទបញ្ចប់សង្គ្រាម ដោយលោកដឹងត្រឹមថា សម្ដីទាំងនេះរបស់អតីតប្រធានាធិបតីអាមេរិក គឺជារឿងគួរឲ្យទុកចិត្ត ហើយរុស្ស៊ីនឹងចូលរួមគាំទ្រគំនិតចង់បញ្ចប់សង្គ្រាមនេះ។
គួររំឭកថា កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន CNN ថា “ពួកគេកំពុងស្លាប់ ទាំងជនជាតិរុស្ស៊ី និងជនជាតិអ៊ុយក្រែន។ ខ្ញុំចង់ឲ្យពួកគេបញ្ឈប់ការសម្លាប់។ ហើយខ្ញុំនឹងធ្វើវាឲ្យទាល់តែបាននៅក្នុងរយៈពេល២៤ម៉ោង”។ ការលើកឡើងរបស់លោក ត្រាំ នេះ សំដៅទៅលើការសន្យាមួយដែលត្រៀមនឹងធ្វើមុនគេ បើលោកពិតជាឈ្នះការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខ។
ចំណែកឯ លោក ពូទីន កាលពីខែមិថុនាកន្លងទៅ ធ្លាប់បាននិយាយថា រុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាម លុះត្រាណាតែរដ្ឋាភិបាលក្រុងកៀវទម្លាក់ចោលមហិច្ឆតាចង់ចូលជាសមាជិកអង្គការណាតូ ហើយប្រគល់សិទ្ធិពេញលេញឲ្យរុស្ស៊ីគ្រប់គ្រងខេត្តចំនួន៤ ដែលខ្លួនដណ្ដើមបានកាលពីឆ្នាំ២០២២ មានដូចជា ខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia។
លោក បន្តថា កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី មិនអាចធ្វើទៅរួចបានទេនៅពេលឥលូវនេះ ខណៈដែលការបោះឆ្នោតនៅអាមេរិកខិតជិតមកដល់។ បែបនេះហើយទើបរុស្ស៊ីមានតែរង់ចាំមើលថាតើនរណាជាអ្នកឈ្នះ ហើយមេដឹកនាំថ្មីរបស់អាមេរិកនឹងធ្វើអ្វីបន្ទាប់ទៀត៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


