ព័ត៌មានអន្ដរជាតិ
ទំនាស់រឿងគណបក្ស បាញ់សម្លាប់គ្នាក្នុងពិធីបុណ្យសព ផ្អើលពេញវត្ត ថៃ
ការបាញ់ប្រហារដោយកាំភ្លើងបានកើតឡើងក្នុងពិធីបុណ្យសពមួយ ដែលមានមនុស្សជាច្រើនចូលរួម ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស៤នាក់កាលពីយប់ថ្ងៃចន្ទទី១ខែមីនា។
ប៉ូលិសមកពីប៉ុស្តិ៍ Photharam ត្រូវបានគេជូនដំណឹងអំពីការបាញ់បោះនេះ នៅម៉ោង៨យប់ថ្ងៃចន្ទក្នុងវត្ត Thamakham នៃអនុស្រុក Sam Reun។

ពួកគេបានឃើញជនរងគ្រោះមានរបួសចំនួន៥នាក់និង សម្បកគ្រាប់កាំភ្លើង .22 និង១១មីល្លីម៉ែត្រជាច្រើនគ្រាប់ នៅក្នុងសាលសម្រាប់រៀបចំពិធីបុណ្យសព។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះម្នាក់ឈ្មោះ Waraporn Niamraksa ត្រូវស្លាប់ដោយសាររបួស។
អ្នករងរបួសម្នាក់គឺមេអនុស្រុក Don Sai ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្លាប់គឺជាបេក្ខជនឈរឈ្មោះតំណែងចៅហ្វាយក្រុង Don Sai នៃស្រុក Photharam។

អ្នកនៅឯពិធីបុណ្យសពបានរាយការណ៍ប្រាប់មន្រ្តីថា ពួកគេបានឮស្នូរកាំភ្លើងជាច្រើនគ្រាប់នៅពេលម្ចាស់ដើមបុណ្យកំពុងអុជទៀននិងធូប។ អ្នកចូលរួមនិងព្រះសង្ឃ បានក្រាបទៅលើឥដ្ឋ។ សាក្សីជាច្រើនបានប្រាប់ប៉ូលិសថា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបាញ់ចេញពីក្រោយរូបព្រះពុទ្ធនៅក្នុងសាលរៀបចំពិធី។
ប៉ូលិសសន្និដ្ឋានថា ការបាញ់ប្រហារនេះបង្កឡើងដោយសារតែទំនាស់ពាក់ព័ន្ធរឿងគណបក្សក្នុងស្រុក។ ប៉ូលិសកំពុងប្រមូលភស្តុតាងនិងសម្ភាសន៍សាក្សី ដើម្បីតាមដានចាប់ខ្លួនជនសង្ស័យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ សាច់ញាតិ ឧក្រិដ្ឋជនម្នាក់មកធ្វើបុណ្យឲ្យជនល្មើស
ចុចអាន៖ ពីក្រោយរឿងប្លន់ប្រដាប់អាវុធមួយលានដុល្លារ និងតម្រុយថ្មីៗ (វីដេអូ)
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


