ព័ត៌មានអន្ដរជាតិ
អ្នកជំងឺអេដស៍ជាង៩លាននាក់ មិនទទួលការព្យាបាល ហើយមានអ្នកជំងឺម្នាក់ស្លាប់ជារៀងរាល់នាទី
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា បានបង្ហាញថា មនុស្សជិត ៤០លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ កាលពីឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះមានជាង ៩លាននាក់មិនបានទទួលការព្យាបាលណាមួយឡើយ ហើយជាលទ្ធផលគឺរៀងរាល់នាទី មានមនុស្សម្នាក់បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

របាយការណ៍ដដែល បានឲ្យដឹងថា ដំណើរការទប់ស្កាត់ការរាតត្បាតនៃជំងឺអេដស៍បានថយចុះ ហើយការផ្តល់មូលនិធិនៃដំណើរការនេះទៀតសោតក៏បានធ្លាក់ចុះផងដែរ ខណៈការឆ្លងថ្មីកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងតំបន់ចំនួន៣ ដូចជា មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង, អឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល ព្រមទាំងអាមេរិកឡាទីន។
នៅឆ្នាំ២០២៣ មនុស្សប្រហែល ៦៣ម៉ឺននាក់បានស្លាប់ ដោយសារជំងឺផ្សេងៗបង្កដោយមេរោគអេដស៍។ បើធៀបនឹងទិន្នន័យកាលពីឆ្នាំ២០០៤ ដែលមានអ្នកជំងឺអេដស៍ស្លាប់ចំនួន២,១លាននាក់ វាគឺជាការថយចុះគួរឲ្យកត់សម្គាល់មួយ។ ប៉ុន្តែ តួលេខចុងក្រោយនេះ មានចំនួនច្រើនជាងទ្វេដងនៃគោលដៅសម្រាប់ឆ្នាំ២០២៥ ដែលបានកំណត់តួលេខអ្នកស្លាប់តិចជាង ២៥ម៉ឺននាក់នៅក្នុងរបាយការណ៍របស់ UNAIDS ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ចប់ជំងឺរាតត្បាត។
របាយការណ៍ បានបង្ហាញទៀតថា វិសមភាពយេនឌ័រកំពុងបង្កើនហានិភ័យសម្រាប់ក្មេងស្រី និងស្ត្រី ដោយលើកឡើងពីអត្រាខ្ពស់នៃការឆ្លងមេរោគអេដស៍ក្នុងចំណោមមនុស្សវ័យជំទង់ និងស្ត្រីវ័យក្មេងនៅក្នុងតំបន់មួយចំនួននៃទ្វីបអាហ្រ្វិក។
ប្រភពថ្មីនៃការចម្លងមេរោគអេដស៍នៅទូទាំងពិភពលោក ស្ថិតក្នុងចំណោមសហគមន៍ដែលក្រីក្រ ហើយប្រឈមមុខនឹងការរើសអើង ដែលមានដូចជា អ្នករកស៊ីផ្លូវភេទ និងក្រុមបុរសរួមភេទជាមួយបុរស។ បន្ថែមពីនេះ ប្រភពចម្លងក៏កើតឡើងតាមរយៈការចាក់ថ្នាំម្ជុលមិនត្រឹមត្រូវផងដែរ ដោយតួលេខបង្ហាញថា ករណីឆ្លងនេះបានកើនពី ៤៥% នៅក្នុងឆ្នាំ២០១០ ឡើងដល់ ៥៥% នៅក្នុងឆ្នាំ២០២៣។
លោក César Núñez នាយកការិយាល័យ UNAIDS នៅទីក្រុងញូវយ៉ក ធ្លាប់ប្រកាសប្រាប់សន្និសីទសារព័ត៌មានមួយថា មានការរីកចម្រើនល្អក្នុងការព្យាបាលមេរោគអេដស៍ ដោយការចាក់ថ្នាំម្ដងអាចមានប្រសិទ្ធភាពដល់ទៅ៦ខែ ប៉ុន្តែថ្នាំប្រភេទនេះ មានតម្លៃ ២ម៉ឺនដុល្លារក្នុងការចាក់ម្ដង ហើយក្នុង១ឆ្នាំ ត្រូវចំណាយអស់ ៤ម៉ឺនដុល្លារ។ លោក ថា ថ្នាំប្រភេទនេះ បច្ចុប្បន្នប្រើប្រាស់សម្រាប់តែអ្នកជំងឺអេដស៍ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភប៉ុណ្ណោះ ខណៈតម្លៃវាហួសពីលទ្ធភាពមនុស្សភាគច្រើន។
លោក បាននិយាយថា UNAIDS បាននិងកំពុងស្នើសុំក្រុមហ៊ុនផលិតជួយធ្វើយ៉ាងណាឲ្យថ្នាំប្រភេទនេះមានតម្លៃថោកជាងមុនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
បច្ចុប្បន្ននេះ ការព្យាបាលជាប្រចាំថ្ងៃដោយថ្នាំគ្រាប់ មានតម្លៃប្រហែល ៧៥ដុល្លារសម្រាប់អ្នកជំងឺម្នាក់ក្នុងមួយឆ្នាំ ដែលតម្លៃប៉ុណ្ណេះបានជួយបង្កើនតួលេខអ្នកជំងឺក្នុងបណ្ដាប្រទេសជាច្រើនឲ្យទៅទទួលយកការព្យាបាល៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


