ព័ត៌មានអន្ដរជាតិ
បាក់ទំនប់ទឹកនៅភាគកណ្តាលចិន មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស
ទំនប់ទឹកនៅទន្លេ Juanshui ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានបាក់នៅម៉ោងប្រហែល៨យប់រាត្រីកន្លងទៅ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញទៅកាន់ទីទួលសុវត្តិភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៩ខែកក្កដានេះ។

គិតត្រឹមម៉ោងប្រហែលម៉ោង៤ព្រឹកថ្ងៃចន្ទនេះ ការបាក់ទំនប់ទឹកនៅទីប្រជុំជន Yisuhe តំបន់ Xiangtan បានកើនដល់ទៅ៧៧ម៉ែត្រ។ អ្នកស្រុកសរុបចំនួន ៣៨៣២នាក់ នៅក្នុងភូមិ Xintang និង Xinhu ដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវបានជម្លៀសចេញ ខណៈមកទល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍នោះទេ។
យោងតាមរបាយការណ៍របស់គេហទំព័រ Hunan Daily បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់សាលារៀនចំនួន៤បណ្ដោះអាសន្នដើម្បីទទួលបានទឹកស្អាត អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ ជាមួយគ្នានេះដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅ Xiangtan និងកន្លែងផ្សេងទៀតក្នុងខេត្ត Hunan ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសប្រជាជនដែលរងផលប៉ះពាល់ ដោយបញ្ជូនអ្នកជួយសង្គ្រោះចំនួន ២៦៦ នាក់រថយន្ត៤៧គ្រឿង និងទូក៣៧គ្រឿងទៅកាន់តំបន់រងគ្រោះ។

គួរបញ្ជាក់ថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះប្រទេសចិនបានទទួលរងនូវគ្រោះទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបង្ខំឲ្យជម្លៀសប្រជាជនរាប់ម៉ឺននាក់។ទន្ទឹមនោះខេត្តHunanនឹងជួបប្រទះព្យុះភ្លៀងខ្លាំង ហើយផ្នែកខ្លះនៃខេត្តនឹងឃើញព្យុះភ្លៀងយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងGaemi៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


