ព័ត៌មានអន្ដរជាតិ
បាក់ទំនប់នៅវៀតណាម! មនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសជាបន្ទាន់ ព្រោះតែគ្រោះថ្នាក់ខ្លាំង
ប្រទេសវៀតណាម បានជម្លៀសមនុស្សរាប់ពាន់នាក់ជាបន្ទាន់ នៅក្នុងសហគមន៍ That Khe, Trang Dinh, Khang Chien និង Quoc Viet នៃខេត្ត Lang Son បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី បណ្តាលលឲ្យមានទឹកជំនន់ភ្លាមៗ បង្កគ្រោះថ្នាក់ខ្លាំង។

កាលពីរសៀលថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ ទំនប់វារីអគ្គិសនី Bac Khe 1 បានបាក់ធ្វើឲ្យធ្លាយទឹកហូរបុកចេញយ៉ាងសន្ធាប់ ចាក់ចុះទៅតាមដងទន្លេ Bac Khe។
ដ្បិតមិនទាន់ដឹងថា មានមនុស្សស្លាប់ឬក៏អត់ ប៉ុន្តែអាជ្ញាធរបានធ្វើការជម្លៀសប្រជាជនចេញជាបន្ទាន់ក្នុងតំបន់នានា ស្ថិតនៅតាមវាលទំនាបនៃខ្សែទឹកខាងក្រោម។

តាមការផ្សាយរបស់ VN Express, មនុស្សរាប់ពាន់នាក់មកពី៨០០គ្រួសារ នៅក្នុងភូមិចំនួន១២ ត្រូវបានជម្លៀសទាំងយប់ ដោយសារតែស្ថានភាពមើលទៅមានគ្រោះថ្នាក់ខ្លាំង ព្រោះថា ទឹកកំពុងហក់ឡើងយ៉ាងលឿន។
ទន្ទឹមនោះ លទ្ធផលនៃការធ្លាយទំនប់នេះបូករួមជាមួយភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ ម៉ាតម៉ូ ធ្វើឲ្យទឹកទន្លេចំនួន៣នៅភាគខាងជើងប្រទេសវៀតណាម ហក់ឡើងហួសកម្រិតធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តដល់ទៅ១ម៉ែត្រឯណោះ។

ទឹកទន្លេ Cau, Thuong និង Luc Nam សុទ្ធតែឡើងហួសកម្រិតប្រកាសអាសន្ន ជាពិសេសទន្លេ Cau ដែលហក់ឡើងខ្ពស់ផុតកម្រិតជាប្រវត្តិសាស្រ្ត ដែលកត់ត្រាកាលពីឆ្នាំ២០២៤ អំឡុងពេលព្យុះ យ៉ាកជី។
អាស្រ័យហេតុនេះហើយ ទើបអាជ្ញាធរវៀតណាម កំពុងប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងស្ថានភាពអាក្រក់ដែលនឹងចូលមកដល់ ព្រមទាំងព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ទំនប់វារីអគ្គិសនីនៅវៀតណាម មិនទាន់ដឹងមានមនុស្សស្លាប់ឬអត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


