ព័ត៌មានអន្ដរជាតិ
ថៃប្រយ័ត្នខ្លួនចំពោះជំងឺម្យ៉ាង ដែលទើបសម្លាប់មនុស្សលើកដំបូងលើលោក
ប្រទេសថៃ កំពុងដាក់ចេញនូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសផ្តោតសំខាន់អ្នកដំណើរមកពីតំបន់អាមេរិកកណ្តាលនិងខាងត្បូងតែម្តង បន្ទាប់ពីករណីស្លាប់លើកដំបូងលើពិភពលោកដោយសារជំងឺគ្រុន Oropouche ឆ្លងដោយមូសខាំ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល កាលពីប៉ុន្មានថ្ងៃមុន។

តាមការចុះផ្សាយរបស់ Bangkok post នៅថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាល លោក Opas Karnkawinpong បានចេញសេចក្តីណែនាំឲ្យអ្នកដំណើរមកពីតំបន់អាមេរិកកណ្តាលនិងខាងត្បូង ត្រូវទៅជួបវេជ្ជបណ្ឌិតប្រសិនបើពួកគេក្តៅខ្លួនខ្លាំង ឈឺចុកចាប់រាងកាយនិងគ្រុនញាក់។
កាលពីថ្ងៃទី២៥ខែកក្កដា ប្រទេសប្រេស៊ីល បានរាយការណ៍ពីការស្លាប់ពីរករណី ដោយសារជំងឺនេះ ដែលសុទ្ធតែជាស្ត្រីមានអាយុក្រោម៣០ឆ្នាំ រស់នៅក្នុងរដ្ឋ Bahia។

ករណីដំបូងនៃជំងឺគ្រុន Oropouche ត្រូវបានរាយការណ៍នៅប្រទេស ទ្រីនីដាដនិងតូបាហ្គោ ក្នុងឆ្នាំ ១៩៥៥ ហើយក្រោយមក វាបានរីករាលដាលឈានដល់ការផ្ទុះខ្លាំងនៅអាមេរិកកណ្តាលនិងខាងត្បូង ខណៈប្រេស៊ីលបានរាយការណ៍ករណីឆ្លងច្រើនជាងគេពោលគឺ ៧ ២៣៦ករណី។
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ នៅអាស៊ីក៏ដូចជាទ្វីបផ្សេងទៀត គឺមិនទាន់មានករណីឆ្លងជំងឺគ្រុន Oropouche ណាមួយឡើយ។ ចំពោះរោគសញ្ញាវិញ Oropouche គឺចេញអាការស្រដៀងជំងឺគ្រុនឈាមដែរដូចជាគ្រុនក្តៅ ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺក្បាល ក្អួត ចង្អោរ ឬគ្រុនញាក់ ខណៈបច្ចុប្បន្ន មិនសូវមានការព្យាបាលទូលំទូលាយទេចំពោះជំងឺនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


