ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីចាប់ផ្តើមព្យាបាលទារកអាឡ័កស៊ីសណ្តែកដីដំបូងគេបង្អស់លើពិភពលោក
ទារកដែលមានជំងឺអាឡ័កស៊ី (allergy) សណ្ដែកដីនៅប្រទេសអូស្ត្រាលី នឹងត្រូវបានផ្តល់ជូនការព្យាបាលដើម្បីបង្កើតភាពស៊ាំទៅនឹងស្ថានភាពដែលអាចគំរាមកំហែងដល់អាយុជីវិត ក្រោមកម្មវិធីបង្កើតឡើងដំបូងបង្អស់របស់ពិភពលោក។នេះបើយោងតាមាករចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០១ខែសីហានេះ។

ស្ថិតក្រោមការត្រួតពិនិត្យដោយមន្ទីរពេទ្យ កុមារដែលបានជ្រើសរើសនឹងត្រូវបានផ្តល់ជាបណ្តើរៗនូវម្សៅសណ្ដែកដីជារៀងរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងតិច២ឆ្នាំ ដើម្បីកាត់បន្ថយការអាឡ័កស៊ី។ ការព្យាបាលអាឡ័កស៊ីស្ថិតក្នុងដំណាក់កាលព្យាបាលសាកល្បងតាមមជ្ឈមណ្ឌលឯកទេសអាឡ័កស៊ីមួយចំនួននៅជុំវិញពិភពលោក ប៉ុន្តែនេះជាលើកដំបូងហើយដែលអាឡ័កស៊ីសណ្ដែកដីត្រូវបានគេយកទៅធ្វើជាគំរូថ្នាក់ជាតិនៃការថែទាំសម្រាបជំងឺអាឡ័កស៊ី។
អូស្ត្រាលីជារឿយៗត្រូវបានគេដាក់ឈ្មោះថាជា «រដ្ឋធានីនៃអាឡ័កស៊ីពិភពលោក» ដោយទារកម្នាក់ក្នុងចំណោម ១០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យ រកឃើញ«មានប្រតិកម្មអាហារ»។ ចំណែកអាឡ័កស៊ីសណ្តែកដីប៉ះពាល់ដល់ប្រហែល ៣ភាគរយនៃប្រជាជនអូស្ត្រាលីនៅអាយុ១២ខែ ហើយមិនដូចអាឡ័កស៊ីអាហារផ្សេងទៀតទេ ដែលធ្វើឱ្យវាក្លាយជាជំងឺអាឡ័កស៊ីអាហារទូទៅបំផុតក្នុងចំណោមកុមារដែលមានអាយុតិច។
កម្មវិធីនេះនឹងឥតគិតថ្លៃហើយបានតែសម្រាប់កុមារអាយុក្រោម១២ខែប៉ុណ្ណោះ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអាឡ័កសណ្តែកដី ហើយកំពុងទទួលការថែទាំនៅមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលចូលរួមចំនួន១០នៅទូទាំងប្រទេស។

BBC បានដកស្រង់សម្តី លោក Tim Brettig អ្នកដឹកនាំកម្មវិធីនោះដែលអះអាងថា កាលវិភាគចាក់ថ្នាំនឹងត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្នសម្រាប់កុមារម្នាក់ៗ រហូតដល់ពួកគេឈានដល់ «កម្រិតថែទាំ» ដែលពួកគេនឹងបន្តរយៈពេលពីរឆ្នាំ។ គាត់បាននិយាយថា កុមារមួយចំនួនអាចជួបប្រទះផលប៉ះពាល់ រួមទាំងប្រតិកម្មអាឡ័កស៊ី។ គោលបំណងនៃការសាកល្បងព្យាបាលគឺដើម្បីបង្កើនភាពស៊ាំនឹងអាឡ័កស៊ី កាត់បន្ថយហានិភ័យ និងការថប់បារម្ភ បង្កឡើងដោយការប៉ះពាល់ជាមួយសណ្តែកដី ខណៈលទ្ធផលនឹងត្រូវបានវាស់វែងដោយការធ្វើតេស្តអាឡ័កស៊ីអាហារនៅចុងបញ្ចប់នៃការព្យាបាល។
ជាមួយគ្នានេះសាស្ត្រាចារ្យ Kirsten Perrett នាយកមជ្ឈមណ្ឌលឧត្តមភាពជាតិអាឡ័កស៊ី (NACE) បាននិយាយថា «ទីបំផុតយើងបានផ្លាស់ប្ដូរហានិភ័យនៃជម្ងឺអាឡ័កស៊ីក្នុងប្រទេសអូស្ត្រាលី ដើម្បីឱ្យកុមារកាន់តែច្រើនបានទៅសាលារៀនដោយគ្មានហានិភ័យពីប្រតិកម្មសណ្តែកដីដែលគំរាមកំហែងដល់អាយុជីវិត»។
NACE នឹងវាយតម្លៃកម្មវិធីនេះទាំងប្រសិទ្ធភាព និងសុវត្ថិភាព ជាមួយនឹងក្តីសង្ឃឹមនៃការពង្រីកវាទៅកាន់មន្ទីរពេទ្យបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានសង្កត់ធ្ងន់ថា គ្រួសារមិនគួរសាកល្បងការព្យាបាលនៅផ្ទះដោយខ្លួនឯងដោយគ្មានការត្រួតពិនិត្យឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


