ព័ត៌មានអន្ដរជាតិ
គ្រូតៃជីដ៏ល្បី សុខៗក៏ក្លាយជាតួសម្ដែងក្នុងក្លឹបរាត្រី ផ្អើលបណ្ដាញសង្គម ចិន
សារព័ត៌មាន nextapple.com បានបង្ហាញពីនិន្នាការនៃវីដេអូរបស់ Ma Baoguo ជាមេដឹកនាំនៃនិកាយ Hunyuan Xingyi Tai Chi របស់ប្រទេសចិន ថ្មីៗនេះស្រាប់តែលេចមុខសម្តែងនៅក្លឹបរាត្រីមួយក្នុងសកម្មភាពបង្ហាញក្បាច់គុណអមដោយបទចម្រៀងជាច្រើននៅលើឆាក។
វីដេអូរបស់បុរសវ័យ៧៣ឆ្នាំ សម្តែងក្នុងក្លឹបរាត្រីមួយបានល្បីល្បាញលើបណ្ដាញសង្គមចិន Weibo ដោយមានរូបថតដ៏ធំមួយរបស់គាត់នៅលើឆាក ខណៈដែលទស្សនិកជនក្មេងៗបានសម្រុកទាញទូរស័ព្ទមកថតពីសម្មភាពរបស់គាត់ដោយស្រែកឮៗថា Ma Baoguo គឺជាមោទនភាពរបស់ប្រជាជនចិន ។

អ្នកមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុចិនដ៏ល្បីម្នាក់ម្នាក់បានចង្អុលបង្ហាញថា ការចំណាយរបស់ Ma Baoguo សម្រាប់ការសម្តែងគឺខ្ពស់រហូតដល់ ៣០០,០០០ យន់ ហើយក្លឹបរាត្រីជាច្រើនកំពុងតម្រង់ជួរដើម្បីអញ្ជើញគាត់ឲ្យចូលរួមសម្តែង។
ទោះបីជាយ៉ាងណានេះក៏ដោយ អ្នកលេងអ៊ីនធឺណិតមួយចំនួនទៀតបានបញ្ចេញមតិផ្សេងៗពីគ្នា។ មនុស្សមួយចំនួនភ្ញាក់ផ្អើលដែលគាត់អាចរកលុយតាមវិធីនេះ ចំណែកឯអ្នកផ្សេងទៀតខ្មាសចំពោះអាកប្បកិរិយាដ៏យ៉ាប់យ៉ឺន។ ប៉ុន្តែយ៉ាងណា គ្រប់គ្នានៅតែសរសើរគាត់ថា ជាតារាល្បីនៅលើអ៊ីនធឺណិតតែមួយគត់ដែលទទួលបានជោគជ័យ ក្រោយបរាជ័យលើសង្វៀន ហើយក៏គ្មានអ្វីខុសទេក្នុងការរកលុយតាមជំនាញគាត់។ ពេលនេះគាត់បានក្លាយជាមនុស្សល្បី ដែលចាំបាច់ត្រូវអៀនខ្មាស តែត្រូវមានមោទនភាព ក្នុងពេលសព្វថ្ងៃគេកម្របានឃើញទិដ្ឋភាពបែបនេះណាស់ ស្របពេលសង្គមចិនសម័យទំនើបកាន់តែមិនខ្វល់ខ្វាយពីក្បាច់គុណបុរាណថែមទៀត៕
សូមជម្រាបជូនថា Ma Baoguo ដែលបានសន្យាការពារកិត្តិយសនៃក្បាច់គុនកុងហ្វូរបស់ចិន ត្រូវបានផ្តួលឲ្យដួលសន្លប់នៅកណ្តាលសង្វៀនចំនួនបីដងក្នុងរយៈពេល ៣០ វិនាទី ដោយអ្នកប្រដាល់ស្ម័គ្រចិត្ត Wang Qingmin ក្នុងឆ្នាំ ២០២០ ។ ចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះដែលលោកបានប្រមូលទុកក្នុងនាមជាមេតៃជី ស្ទើរតែបាត់ចេញពីពីភពក្បាច់គុណចិនទៅហើយ។ ក្រោយមកស្រាប់តែលោកបែរជាវិលមកចាប់អាជីពក្នុងក្លឹបរាត្រី ក្នុងនាមជាអ្នកបង្ហាញក្បាច់គុណតៃជីដល់ទស្សនិកជន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដ្បិតថាជាស្រីស្អាតនៅចិន តែ Liu Yifei ធ្លាប់អន់ជាងតារាកូរ៉េស្រីមួយរូបទៀត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


