ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្ដេជ្ញាកម្ចាត់មេដឹកនាំថ្មីរបស់ក្រុមហាម៉ាស
អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ចាត់មេក្រុមហាម៉ាសថ្មី លោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ខែតុលា ខណៈសង្គ្រាមតានតឹងរវាងភាគីទាំង២នៅតំបន់ហ្គាហ្សាបានអូសបន្លាយអស់រយៈពេលចំនួន១១ខែមកហើយ។

ការជ្រើសតាំងលោក Sinwar ជាអ្នកដឹកនាំថ្មីនៃក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំពីមុនគឺលោក Ismail Haniyeh ត្រូវបានគេសម្លាប់ក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃទី៣១ខែកក្កដា។ អ៊ីរ៉ង់បានប្រកាសនឹងសងសឹកយ៉ាងចាស់ដៃ ហើយអ៊ីស្រាអែលវិញក៏បានប្រកាសត្រៀមលក្ខណៈសម្រាប់ការវាយបកពីអ៊ីរ៉ង់វិញផងដែរ។
ថ្លែងនៅឯមូលដ្ឋានយោធាកាលពីថ្ងៃទី៧ខែសីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល «បានប្តេជ្ញាចិត្ត» ដើម្បីការពារខ្លួន ហើយអ៊ីស្រាអែល «បានរៀបចំទាំងការការពារ និងការវាយលុក»។
ចំណែកឧត្តមសេនីយឯកអ៊ីស្រាអែល លោក Herzi Halevi ក៏បានប្តេជ្ញាថានឹងតាមស្វែងរកលោក Sinwar រួចកម្ចាត់ចោល ហើយបង្ខំក្រុមហាម៉ាសឲ្យស្វែងរកមេដឹកនាំផ្សេងទៀតក្រៅតែពី Sinwar។
ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសមានមូលដ្ឋាននៅប្រទេសលីបង់ បានអបអរសាទរចំពោះការចាត់តាំងលោក Sinwar ហើយបាននិយាយថានេះគឺជាការឆ្លុះបញ្ចាំងថា «សត្រូវបានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួន» ក្រោយពីសម្លាប់មេដឹកនាំ និងមន្ត្រីរបស់ហាម៉ាស។
ក្រុមអ្នកវិភាគជឿថា លោក Sinwar ទំនងមានភាពស្ទាក់ស្ទើរក្នុងការយល់ព្រមចំពោះបទឈប់បាញ់នៅហ្គាហ្សា ហើយមេដឹកនាំថ្មីនេះមានភាពជិតស្និទ្ធខ្លាំងជាមួយអ៊ីរ៉ង់ជាងលោក Haniyeh ដែលជាអតីតមេដឹកនាំពីមុន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានថា វាអាស្រ័យលើលោក Sinwar ដើម្បីជួយសម្រេចបានបទឈប់បាញ់ ហើយនិយាយថាលោក Sinwar គឺជា «អ្នកសម្រេចចិត្តចម្បង» ចំពោះសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស។
ជនស៊ីវិលទាំងនៅអ៊ីស្រាអែល និងហ្គាហ្សា បានសម្ដែងការមិនពេញចំពោះលោក Sinwar ដែលត្រូវកាន់តំណែងបន្តពីលោក Haniyeh។ លោក Mohammad al-Sharif ជនភៀសខ្លួនម្នាក់នៅហ្គាហ្សា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «គាត់គឺជាអ្នកប្រយុទ្ធ។ តើការចរចានឹងប្រព្រឹត្តទៅដោយរបៀបណា?»។
ទន្ទឹមនោះ អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនម្នាក់ឈ្មោះ Hanan នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បាននិយាយថា ការតែងតាំងលោក Sinwar មានន័យថា ក្រុមហាម៉ាសមិនបានរកបុគ្គលដឹកនាំណាដែលមិនសូវប្រើសកម្មភាពយោធា និងមានយុទ្ធសាស្ត្រធ្វើឲ្យមនុស្សស្លាប់តិចនោះទេ។
សូមបញ្ជាក់ថា លោក Sinwar អាយុ៦១ឆ្នាំមកពីទីក្រុង Khan Younis គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមហាម៉ាស ដែលអ៊ីស្រាអែលដាក់ក្នុងបញ្ជីខ្មៅ ដោយចោទថា គាត់ជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
លោក Sinwar បានក្លាយជាអ្នកស្នងតំណែងថ្មីរបស់ក្រុមហាម៉ាស ពោលគឺជិតមួយសប្តាហ៍បន្ទាប់ពីលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុង តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ ការធ្វើឃាតនោះ បានដុតបញ្ឆេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឲ្យក្តៅឆួល ខណៈអ៊ីរ៉ង់ និងក្រុមហាម៉ាស សុទ្ធតែចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ និងប្តេជ្ញាសងសឹកឥតប្រណីដៃ៕
ដោយ៖ ឈាង
ចុចអាន៖ មេក្រុមហាម៉ាសថ្មី ជាអ្នកធ្លាប់ត្រូវអ៊ីស្រាអែល កាត់ទោសដាក់គុក ៤ជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


