ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ឆ្នាំក្រោយ
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែសីហា, ក្រុមអ្នកជំនាញថៃ បានព្រមានឲ្យរដ្ឋាភិបាល ដាក់ចេញនូវវិធានការសមស្របដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ ជាពិសេសនៅតំបន់វាលទំនាបតែម្តងព្រោះថា ភ្លៀងនឹងធ្លាក់ខ្លាំងរហូតដល់ឆ្នាំក្រោយ ដោយសារតែបាតុភូត La Nina។

លោក Sonthi Kotchawat អ្នកជំនាញផ្នែកសុខភាពនិងបរិស្ថាន នៅបណ្ឌិតសភាបរិស្ថានថៃ បានលើកឡើងនៅលើបណ្តាញសង្គមថា ដោយសារអាកាសធាតុប្រែប្រួលបង្កជាភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស រដ្ឋាភិបាលត្រូវដាក់ចេញវិធានការឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅតាមតំបន់វាលទំនាប ដូចជា Bangkok និង Samut Prakan ជាដើម។
គេដឹងថា Bangkok និង Samut Prakan ជាកន្លែងមានហានិភ័យជាងគេ ដោយសារតែវាស្ថិតនៅជិតឆ្នេរសមុទ្រ និងជាបណ្តុំនៃអគារខ្ពស់ៗ ដែលអាចកាត់បន្ថយល្បឿនខ្យល់ ដូច្នេះទើបបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង។

ជាងនេះទៅទៀត ទីតាំងទាំងពីរ ស្ថិតនៅផ្នែកខាងក្រោម ដែលមានន័យថា ពេលរដូវភ្លៀងមូសុងបង្កើនឥទ្ធិពលខ្លាំងចន្លោះខែសីហាដល់ខែតុលា ទឹកភ្លៀងនឹងហូរចុះពីខេត្តខាងលើ ធ្វើឲ្យ Bangkok និង Samut Prakan នៅខាងក្រោមត្រូវទទួលរង។
តាមការបញ្ជាក់ពីលោក Sonthi, ខេត្តមួយចំនួនដូចជា Chon Buri, Rayong, Chiang Rai និង Mae Hong Son សុទ្ធតែរាយការណ៍អំពីការធ្លាក់ភ្លៀងក្នុងកម្រិតខ្ពស់ជាងមធ្យមរួចទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវតែមានសកម្មភាពបន្ថែមទៀត ដើម្បីការពារទឹកជំនន់ឲ្យខាងតែបាន។
សូមជម្រាបថា មិនមែនតែប្រទេសថៃទេ បាតុភូត La Nina នឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យមនៅទូទាំងទ្វីបអាហ្វ្រិកខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ និងអូស្ត្រាលីតែម្តង ចាប់ពីខែធ្នូឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ជាប់ព្រំដែនកម្ពុជា បិទសាលារៀន ព្រោះទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


