ព័ត៌មានអន្ដរជាតិ
រកឃើញសពមហាសេដ្ឋីអង់គ្លេស ដែលជួបសោកនាដកម្ម លិចទូកទេសចរណ៍
សារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤ថា សាកសពចំនួន៥នាក់ ត្រូវបានរកឃើញក្នុងសោកនាដកម្មលិចទូកមហាសេដ្ឋីអង់គ្លេស ដោយសាកសពទាំងនោះក៏មានទាំងលោក Mike Lynch និងកូនស្រីវ័យជំទង់របស់គាត់ឈ្មោះ Hannah ផងដែរ។

ទូកទេសចរណ៍ Bayesian ផ្ទុកមនុស្ស២២នាក់ បានឈប់នៅក្បែរកំពង់ផែ Porticello នៃប្រទេសអ៊ីតាលី ពេលដែលព្យុះកំបុតត្បូងវាយប្រហារ។
ប្រធានទីភ្នាក់ងារការពារជនស៊ីវិលកោះ Sicily លោក Salvatore Cocina បញ្ជាក់ថា ការស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀតត្រូវផ្អាកសិន ប៉ុន្តែនឹងបន្តវិញនៅថ្ងៃស្អែក។

ទូកដែលដឹកនាវិក១២នាក់ និងអ្នកដំណើរ១០នាក់មួយគ្រឿងនេះ បានលិចនៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈរហូតមកដល់ពេលនេះ មនុស្សចំនួន១៥នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះរួមមានទាំងប្រពន្ធរបស់លោក Lynch ផងដែរ។
អ្នកជំនាញខាងទូកកម្សាន្តអះអាងថា ទូកដែលលិចនេះគឺស្ថិតក្នុងចំណោមទូកដែលមាន “សុវត្ថិភាពបំផុត” លើពិភពលោក ហើយក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការលើរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
សូមបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលលោក Lynch វ័យ៥៩ឆ្នាំ កំពុងរីករាយនឹងដំណើរកម្សាន្ត ដើម្បីអបអរសាទរការឈ្នះក្តី លើសំណុំរឿងឆបោកទឹកប្រាក់១០.៨ពាន់លានដុល្លារ នៃការលក់ក្រុមហ៊ុន Autonomy របស់គាត់ទៅក្រុមហ៊ុនកំព្យូទ័រអាមេរិក Hewlett-Packard៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេសបាត់ខ្លួនក្នុងហេតុការណ៍លិចកប៉ាល់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


