ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនបង្កើតរោងចក្រផលិតដ្រូននៅអង់គ្លេស ដោយសាររុស្ស៊ីវាយប្រហារខ្លាំងពេក
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Valeriy Zaluzhnyi បាននិយាយនៅថ្ងៃពុធថា រោងចក្រផលិតយន្តហោះគ្មានមនុស្សបើក (Drone) ដំបូងគេរបស់អ៊ុយក្រែន បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបសរ៉យទ័រថ្ងៃទី ២៥ខែមករាឆ្នាំ២០២៦ ។

លោក Zaluzhnyi អតីតមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិយាយថា ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក Ukrspecsystems បង្កើតឡើងក្នុងឆ្នាំ ២០១៤ បានបង្ហាញពីប្រសិទ្ធភាពនៃយន្តហោះគ្មានមនុស្សបើករបស់ខ្លួននៅជួរមុខ។
លោក Zaluzhnyi និយាយលើកម្មវិធី Telegram ថា៖«អ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសង្គ្រាមមួយ ចំពេលមានការវាយប្រហារដោយមីស៊ីលឥតឈប់ឈរ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការគំរាមកំហែងដល់កន្លែងផលិត។ ដូច្នេះ ការចាប់ផ្តើមផលិតកម្មនៅចក្រភពអង់គ្លេសមានយុទ្ធសាស្ត្រល្អយ៉ាងជ្រាលជ្រៅ»។
លោកបន្តថា៖ «នេះមិនមែនជាការផ្លាស់ប្តូរចំណុចកណ្តាលទំនាញចេញពីអ៊ុយក្រែនទេ។ វាគឺជាការពង្រីកសមត្ថភាពរួមគ្នារបស់យើង និងការបង្កើតខ្សែការពារទីពីរដែលធានានូវភាពជាប់លាប់នៃការផលិត»។
គួរឱ្យដឹងថា ឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែនបានរីកចម្រើនយ៉ាងឆាប់រហ័ស អំឡុងពេល៤ឆ្នាំនៃសង្គ្រាមជាមួយរុស្ស៊ី។ សមត្ថភាពផលិតរបស់អ៊ុយក្រែន ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥០ទៅ៥៥ប៊ីលានដុល្លារក្នុងឆ្នាំនេះ បំពេញតម្រូវការជាង៥០ភាគរយនៃវិស័យកងទ័ពអ៊ុយក្រែន។
លោក Zaluzhnyi និយាយថា មជ្ឈមណ្ឌលជំនាញវិស្វកម្មនឹងនៅតែមានក្នុងប្រទេសអ៊ុយក្រែន ខណៈដែលផលិតកម្មនឹងត្រូវបញ្ចូលទៅក្នុងឧស្សាហកម្មការពារជាតិរបស់ចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា ក្រុមហ៊ុន Ukrspecsystems កំពុងធ្វើការនៅចក្រភពអង់គ្លេសជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន ១Force សហការជាមួយក្រុមហ៊ុន British Eagle Eye Innovations Ltd និង Digital Concepts Engineering Ltd របស់ចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


