ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់២០នាក់ និងជាង៥លាននាក់រងផលប៉ះពាល់ ព្រោះទឹកជំនន់នៅបង់ក្លាដែស
យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និងជាង៥,២លាននាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសបង់ក្លាដែសដោយសារតែទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងធ្លាក់មិនឈប់មិនឈរ និងការកើនឡើងនៃទឹកទន្លេ។

ប្រជាជនជាច្រើនត្រូវជាប់គាំងខ្លួន ហើយកំពុងមានតម្រូវការបន្ទាន់នូវស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់។ ចំណែកប្រជាជនខ្លះរស់នៅតំបន់ដាច់ស្រយាល ហើយផ្លូវក្នុងស្រុកជាច្រើនត្រូវបានកាត់ផ្ដាច់ ដែលជាហេតុរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជួយសង្គ្រោះ។
នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក Mohammad Yunus បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី២៥ខែសីហាថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឲ្យមានការវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់រហ័សសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ ក្រោមការសម្របសម្រួលរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។
លោក Abdul Halim ជាកសិករមួយរូបវ័យ៦៥ឆ្នាំមកពីភូមិមួយនៅក្នុងស្រុក Comilla បាននិយាយថា ខ្ទមរបស់គាត់ត្រូវបានទឹកហូរកួចយកទៅភ្លាមៗ ហើយទឹកជំនន់មានកម្ពស់ដល់ទៅ ៣ម៉ែត្រកាលពីពាក់កណ្តាលយប់។ កសិកររូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មិនមានទំនិញ និងទឹកស្អាតទេ។ កម្រមាននរណាម្នាក់បានចូលមកជួយដល់ក្នុងភូមិណាស់។ អ្នកត្រូវតែទៅជិតផ្លូវធំដើម្បីយកជំនួយ»។
ប្រជាជនមួយចំនួន បានចោទប្រកាន់ថា ទឹកជំនន់បណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌាដែលជាប្រទេសជិតខាងរបស់បង់ក្លាដែស។ យ៉ាងណា រដ្ឋាភិបាលឥណ្ឌាបានច្រានចោលនូវការចោទប្រកាន់បែបនេះ។
នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នបង់ក្លាដែស បាននិយាយថា៖ «យើងបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីការពារស្ថានភាពទឹកជំនន់នាពេលអនាគត»។
នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចនឹងបន្តកើតមាន ប្រសិនបើភ្លៀងមូសុងនៅតែបន្ត ខណៈកម្រិតទឹកដែលកំពុងស្រកមានសភាពយឺតខ្លាំង។ អាជ្ញាធរបានឲ្យដឹងថា មនុស្សជាង ៤០ម៉ឺននាក់បានជ្រកកោននៅក្នុងជុំរុំភៀសខ្លួនចំនួន ៣៥០០ទីតាំង នៅក្នុងស្រុកភូមិដែលរងគ្រោះដោយសារតែទឹកជំនន់៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


