ព័ត៌មានអន្ដរជាតិ
មេរោគនៃជំងឺ mpox កំពុងបំប្លែងខ្លួនយ៉ាងលឿន គួរឲ្យបារម្ភ
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិនិយាយថា មេរោគបង្កជំងឺ mpox កំពុងបំប្លែងខ្លួនលឿនជាងការរំពឹងទុកនិងគួរឲ្យបារម្ភ ហើយជំងឺនេះរីករាលដាលខ្លាំងនៅក្នុងតំបន់ដែលអ្នកជំនាញខ្វះថវិកា និងឧបករណ៍ដើម្បីតាមដាន។ ដូច្នេះហើយ វាពិបាកណាស់ដើម្បីដឹងច្បាស់អំពីភាពធ្ងន់ធ្ងរ និងរបៀបនៃការចម្លង ព្រមទាំងធ្វើឲ្យការឆ្លើយតបជួបបញ្ហាស្មុគស្មាញទៀតផង។

វីរុសប្រភេទថ្មី Clade Ib បានក្លាយជាក្តីបារម្ភអន្តរជាតិ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នសុខភាពថ្មីជាសកល។ មេរោគនេះគឺជាពូជបំប្លែងពី clade I ដែលដំបូងឡើយវាបានរីករាលដាលចេញពីសត្វ ហើយឆ្លងរាលដាលនៅប្រទេសកុងហ្គោ អាស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កុងហ្គោ មានករណីសង្ស័យ Clade I និង Clade Ib ជាង ១៨ ០០០ករណីរួចមកហើយ ក្នុងនោះមានមនុស្សស្លាប់ចំនួន៦១៥នាក់នៅឆ្នាំនេះ។ ក្រោយមក មេរោគ Clade Ib ប្រភេទគ្រោះថ្នាក់ ក៏រាលដាលចេញក្រៅទ្វីបអាហ្វ្រិក ឆ្លងដល់ប្រទេសស៊ុយអែតនិងថៃ។

អ្នកជំនាញជំងឺឆ្លងនៅមន្ទីរពេទ្យ Niger Delta University ក្នុងប្រទេសនីហ្សេរីយ៉ា វេជ្ជបណ្ឌិត Dimie Ogoina ដែលជាប្រធានគណៈកម្មាធិការគ្រាអាសន្ន mpox របស់ WHO បាននិយាយថា ៥ឆ្នាំមុន លោកបានធ្វើតេស្តឃើញពូជ clade IIb ហើយរកឃើញថា វាបានបំប្លែងខ្លួន ជាមួយសមត្ថភាពគ្រប់គ្រាន់ដើម្បីចម្លងមកមនុស្ស រហូតដល់ការផ្ទុះជំងឺរាតត្បាតក្នុងឆ្នាំ២០២២តែម្តង។ ក្រោយមកទៀត Clade Ib ក៏កំពុងដើរលើផ្លូវដូចគ្នានេះដែរ។
តាមពិតទៅ Mpox ដែលគេស្គាល់ពីមុនថា Monkeypox គឺជាបញ្ហាសុខភាពសាធារណៈនៅតំបន់ខ្លះនៃទ្វីបអាហ្រ្វិកតាំងតែពីឆ្នាំ១៩៧០មកម្ល៉េះ ប៉ុន្តែអន្តរជាតិទើបចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ២០២២ប៉ុណ្ណោះ។
សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


