ព័ត៌មានអន្ដរជាតិ
វៀតណាមក្តៅចិត្ត ក្រោយនារីបរទេស៣នាក់ ស្លៀកប៊ីគីនី ដើរតាមផ្លូវក្នុងទីក្រុង ហាណូយ យ៉ាងរំភើយ
យោងតាមការចុះផ្សាយរបស់ Tuoi Tre កាលពីដើមសប្តាហ៍នេះ, ប្រជាជនវៀតណាមកើតទុក្ខមុនសុខចិត្តនិងខឹងសម្បាយ៉ាងខ្លាំង ក្រោយបែកធ្លាយវីដេអូមួយ ដែលបង្ហាញពីជនបរទេស៣នាក់ ស្លៀកឈុតប៊ីគីនី ដើរលេងតាមផ្លូវយ៉ាងរំភើយក្នុងទីក្រុងហាណូយ។
ក្នុងវីដេអូនោះ គេឃើញនារីទាំង៣នាក់ ស្លៀកឈុតប៊ីគីនីដើរលេងយ៉ាងសប្បាយតាមផ្លូវ Dao Duy Tu ដោយមិនខ្វល់ពីអ្វីទាំងអស់ ដូចជាពួកគេកំពុងនៅមាត់សមុទ្រអ៊ីចឹង។

ដោយសារតែទង្វើបែបនេះហើយ ទើបបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនវៀតណាម ដោយអ្នកខ្លះ ដល់ថ្នាក់បង្ហោះលើបណ្តាញសង្គមទាមទារឲ្យដាក់ទណ្ឌកម្មចាស់ដៃលើអ្នកទាំង៣ ថែមទៀតផង។
មិនត្រឹមប៉ុណ្ណឹង មានអ្នកខ្លះទៀតចូល Comment ក្នុង Facebook ថា «បើពួកគេក្តៅខ្លាំង ម្តេចក៏មិនពាក់អាវយឺតឬស្លៀកខោខ្លីទៅ ហេតុអ្វីដល់ថ្នាក់ស្លៀកឈុតប៊ីគីនីនៅកណ្តាលវាលបែបនេះ?»។
ជាការពិត ការស្លៀកឈុតប៊ីគីនីដើរតាមផ្លូវ គឺជារឿងមិនសមរម្យទាល់តែសោះនៅក្នុងប្រទេសវៀតណាម ហើយវាគឺជាការប្រមាថដល់វប្បធម៌វៀតណាមខ្លាំងបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងហាណូយមិនបានដាក់ពិន័យអ្វីឡើយ ចំពោះអាកប្បកិរិយាប្រមាថនៅកន្លែងសាធារណៈបែបនេះ ប៉ុន្តែអាជ្ញាធរស្នើឲ្យភ្ញៀវទេសចរបរទេសទាំង៣ ឈប់ធ្វើទង្វើបែបនេះតទៅទៀត ហើយអំពាវនាវឲ្យអ្នកទេសចរដទៃ ត្រូវស្លៀកពាក់ឲ្យបានសមរម្យនៅតាមទីសាធារណៈ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


