ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដ ៦៥ករណីទៀត
ប្រទេសថៃ បានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៦៥ករណីទៀត ដោយក្នុងនោះជាការឆ្លងក្នុងសហគមន៍ចំនួន៦០ករណីនិងនាំចូល ៥ករណី។
ចំនួននេះនាំឲ្យការឆ្លងសរុបកើនដល់២៦,៣៧០ករណី។ គ្មានការស្លាប់ថ្មីត្រូវបានរាយការណ៍ទេ ដោយធ្វើឲ្យចំនួនអ្នកស្លាប់នៅតែមាន៨៥នាក់។

ខេត្ត សាមុត សាខន ដែលជាចំណុចកណ្តាលនៃជំងឺកូវីដ១៩រលកទី២ បានកត់ត្រា៣៨ករណី ខណៈខេត្ត Pathum Thani រកឃើញ២ករណី។
ក្នុងចំណោម៥ករណីដែលនាំចូលពីបរទេស មាន២នាក់ជាជនជាតិមីយ៉ាន់ម៉ាដែលបានឆ្លងដែនម៉ាឡេស៊ីចូលស្រុក Sungai Kolok ក្នុងខេត្ត Narathiwat និង៣ករណីទៀតគឺជាជនជាតិថៃដែលបានជិះយន្តហោះមកពីប្រទេសអារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេសនិងស៊ុយអែត។

ប្រទេសថៃបានកត់ត្រាការឆ្លងតិចជាង១០០ករណីក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃទី១៩ខែកុម្ភៈមក។ ទោះបីស្ថានភាពកាន់តែប្រសើរឡើងក៏ដោយ អាជ្ញាធរបានព្រមានប្រឆាំងនឹងភាពរីករាយភ្លេចខ្លួន។
ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យនេះថា មានអ្នកស្ម័គ្រចិត្តផ្នែកសុខភាពប្រមាណ១លាននាក់ ត្រូវបានចាត់តាំងឲ្យទៅកាន់សហគមន៍នានានៅទូទាំងប្រទេសដើម្បីជំរុញឲ្យប្រជាជនកុំភ្លេចខ្លួន និងត្រៀមចាក់វ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bankgkok Post
ចុចអាន៖ កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


