ព័ត៌មានអន្ដរជាតិ
លិចទូកជនចំណាកស្រុកបណ្តាលឱ្យបាត់ខ្លួន២១នាក់នៅកោះអ៊ីតាលី
មនុស្សចំនួន៧នាក់ត្រូវបានជួយសង្គ្រោះ និង២១នាក់ទៀតនៅតែបាត់ខ្លួននៅក្នុងសមុទ្រនៅឡើយ បន្ទាប់ពីទូកដែលពួកគេជិះបានលិចក្នុងពេលធ្វើដំណើរក្នុងបំណងធ្វើចំណាកស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ខែកញ្ញានេះ។
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតដែលជាជនជាតិស៊ីរីទាំងអស់ត្រូវបានស្រង់ចេញពីទូកលិចបានពាក់កណ្ដាលនៅចម្ងាយប្រហែល ១៨,៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Lampedusa។ អ្នកទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈសាច់ញាតិរបស់ពូកគេនៅតែបាត់ខ្លួនក្នុងសមុទ្រ។
បើតាមសម្ដីអ្នកនៅរស់រានមានជីវិតបានប្រាប់អ្នកជួយសង្គ្រោះថា ពួកគេបានចេញដំណើរកាលពីថ្ងៃអាទិត្យពីប្រទេសលីប៊ី ហើយមនុស្ស២១នាក់ក្នុងចំណោម២៨នាក់ដែលពួកគេជិះក្នុងនោះ មានកុមារ៣នាក់បានធ្លាក់ចូលក្នុងសមុទ្រអំឡុងពេលអាកាសធាតុអាក្រក់ ខណៈទូកបានក្រឡាប់ដោយទុកឱ្យមនុស្សនៅជាប់នឹងទូក ស្របពេលដែលសមាជិកគ្រួសាររបស់ពួកគេបានលង់ទឹកស្លាប់។
លើសពីនេះការិយាល័យរបស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីតាលីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រជាជនស៊ូដង់ក៏នៅលើទូកដែរ ដែលត្រូវបានគេជឿថាទូកបានចាកចេញពីកំពង់ផែ Sabratha ភាគខាងលិចទីក្រុងTripoli។ បន្ទាប់ពីហេតុការណ៍នេះឆ្មាំឆ្នេរសមុទ្របាននាំអ្នករស់រានមានជីវិតទៅកាន់កោះ Lampedusa ហើយបានដាក់ពង្រាយកងនាវាចរ និងអាកាស ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
គួរបញ្ជាក់ថា សមុទ្រមេឌីទែរ៉ាណេ គឺជាផ្លូវទឹកធ្វើចំណាកស្រុកដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក។យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ជនចំណាកស្រុកជាង២៥០០នាក់បានស្លាប់ ឬបាត់ខ្លួនដោយការប៉ុនប៉ងឆ្លងកាត់កាលពីឆ្នាំមុន និង១០៤៧នាក់នៅឆ្នាំនេះគិតត្រឹមថ្ងៃអង្គារ។
ទោះយ៉ាងណា តួលេខថ្មីៗបំផុតពីក្រសួងមហាផ្ទៃអ៊ីតាលីបានកត់ត្រាថា ជនចំណាកស្រុកជាង ៤៣០០០នាក់បានទៅដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះយ៉ាងច្រើនធៀបឆ្នាំមុន៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


