ព័ត៌មានអន្ដរជាតិ
ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋដែលកំណត់ជោគវាសនាលោក Trump និង Biden នឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា)
លទ្ធផលឆ្នោតនៅរដ្ឋ Nevada នៅតែមិនទាន់អាចបញ្ជាក់បាននៅយប់ថ្ងៃពុធ (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ខណៈមានសន្លឹកឆ្នោតទើបតែ៧៥ភាគរយប៉ុណ្ណោះដែលត្រូវរាប់រួច។
បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននាំមុខយ៉ាងប្រកៀកប្រកិតលើលោកប្រធានាធិបតី Trump ប៉ុន្តែអ្នកបោះឆ្នោតនៅទូទាំងប្រទេសមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាវាត្រូវការពេលវេលាយូរយ៉ាងនេះសម្រាប់រដ្ឋនេះក្នុងការរាប់សន្លឹកឆ្នោតរបស់ខ្លួន។

យុទ្ធនាការរបស់អ្នកទាំងពីរកំពុងតាមដានយ៉ាងដិតដល់លើរដ្ឋ Nevada ព្រោះវាគឺជារដ្ឋដែលនឹងសម្រេចជោគវាសនាស្របពេលអ្នកទាំងពីរកំពុងប្រជែងគ្នាឲ្យទទួលបានតំណាងអ្នកបោះឆ្នោត២៧០សំឡេង។
យោងតាម Fox News Decision Desk បានឲ្យដឹងថា លោក Biden ដែលកំពុងមានសំឡេងឆ្នោតចំនួន២៦៤គឺត្រូវការឈ្នះចំនួន៦សំឡេងក្នុងរដ្ឋ Nevada នេះដើម្បីទទួលបានជ័យជម្នះជាប្រធានាធិបតី។
ចំណែកឯលោកប្រធានាធិបតី Trump កំពុងមានសំឡេងឆ្នោតចំនួន២១៤ហើយត្រូវការឈ្នះនៅ Georgia, North Carolina, Pennsylvania, Alaska និង Nevada ដើម្បីទទួលបានសំឡេង២៧០។

រដ្ឋលេខាធិការរដ្ឋ Nevada បានបង្ហាញចម្លើយមួយចំនួននៅយប់ថ្ងៃពុធដើម្បីព្យាយាមបំបាត់ភាពហ្មងសៅរបស់អ្នកបោះឆ្នោតស្របពេលដែលជនជាតិអាមេរិកនៅទូទាំងប្រទេសកំពុងអ៊ុតមើលថាតើលទ្ធផលរបស់រដ្ឋ Nevada នឹងទៅជាយ៉ាងណា។
ការិយាល័យលេខាធិការបានព្យាយាមលើកទឹកចិត្តឲ្យមានភាពអត់ធ្មត់ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់ហើយបាននិយាយថា ដំណើរការរាប់សន្លឹកឆ្នោតកំពុងដំណើរការក្នុងល្បឿនដូចការរំពឹងទុកហើយពួកគេនឹងមិនបញ្ចេញលទ្ធផលនៃការបោះឆ្នោតទៀតទេរហូតដល់យប់ថ្ងៃព្រហស្បតិ៍ (យប់ថ្ងៃព្រហ្បតិ៍នៅកម្ពុជា)។

ការិយាល័យបោះឆ្នោតរបស់រដ្ឋនេះក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនបានបញ្ឈប់ការរាប់ទេចាប់តាំងពីការចាប់ផ្តើមហើយមានគោលបំណងបន្តការរាប់សន្លឹកឆ្នោតពេញមួយយប់។
ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរាត្រីថ្ងៃពុធថា “ការកំណត់ពេលវេលាសម្រាប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada គឺចេញពីដំណើរការដែលត្រូវបានអនុម័តដោយច្បាប់ហើយដំណើរការនេះកំណត់ថា សន្លឹកឆ្នោតដែលបានទទួលត្រឹមត្រូវទាំងអស់នឹងត្រូវរាប់រហូតដល់៩ថ្ងៃបន្ទាប់ពីការបោះឆ្នោត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ FOX NEWS
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


