Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​​​បញ្ឈប់​​​មិត្ត​ភាព​​​ការ​ពារ​​​​ជា​​​មួយ​​​មីយ៉ាន់ម៉ា​​ ខណៈ​​​ជំនួយ​​​ត្រូវ​​​បង្វែរ​​​ទិស​​ដៅ​

បានផុស

នៅ

ប្រទេស​អូស្ត្រាលី​​បាន​បញ្ឈប់​បណ្តោះ​អាសន្ន​នូវ​កម្មវិធីសហប្រតិបត្តិការ​ការពារ​របស់​ខ្លួន​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា​ ដោយសារ​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​យោធា​ប្រទេស​នេះ​លើ​បាតុកម្ម​ដែល​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​លោក Marise Payne បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៧ ខែ​មីនា​ថា ប្រទេស​អូស្ត្រាលី​ក៏​នឹង​បង្វែរ​ទិស​ដៅ​ជំនួយ​មនុស្ស​ធម៌​​ភ្លាម​ៗ​ទៅ​ជន​ជាតិ​រ៉ូហ៊ីយ៉ា និង​ជន​ជាតិ​ភាគ​តិច​ផ្សេង​ៗ​ទៀត។

លោក​ថា ៖«យើង​នឹង​ផ្តល់​អាទិភាព​​ដល់​តម្រូវ​ការ​មនុស្ស​ធម៌ និង​តម្រូវ​ការចាំ​​បាច់​បំផុត ហើយ​ស្វែង​រក​ការ​ចូល​រួម​មនុស្ស​ធម៌​របស់​យើង​ជា​មួយ​​ដៃ​គូ​ដូច​ជា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម ប៉ុន្តែ​មិន​មែន​ជា​រដ្ឋាភិបាល ឬ​អង្គភាព​ដែល​ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល»។

ចំណង​មិត្តភាពការពារ​​​​ទ្វេ​ភាគី​របស់​ប្រទេស​អូស្ត្រាលី​ជា​មួយយោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​ត្រូវ​បាន​រឹត​ត្បិត​ចំពោះ​តំបន់​ដែល​គ្មាន​ការ​ប្រយុទ្ធ​ដូច​ជា​ការ​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​​ជា​ដើម។

អាជ្ញាធរ​បាន​និយាយ​ថា ទី​ក្រុង​កងប៉េរ៉ា​​ក៏​នឹង​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​លោក Sean Turnell ជាពាណិជ្ជករ និង​ទី​ប្រឹក្សាជន​ជាតិ​អូស្ត្រាលីរបស់​លោក​ស្រី អ៊ុងសាន ស៊ូជី។ លោក Turnell ត្រូវ​បាន​ឃុំ​ខ្លួន​ជា​មួយ​នឹង​ការ​ចូល​កុងស៊ុល​ដោយ​កំណត់​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​​ថ្ងៃ​ទី១ ខែ​កុម្ភៈ  ផ្តួល​រំលំ​រដ្ឋាភិបាល​​ជាប់​ឆ្នោត​របស់​​ប្រទេស​មីយ៉ាន់ម៉ា។

មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ កាល​ពី​ចុង​សប្តាហ៍​នេះ​​ទទួច​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាន់​ជំហរ​រឹង​មាំ​ប្រឆាំង​នឹង​រដ្ឋប្រហារ។

ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វឹក​វរ​ខ្លាំង បន្ទាប់​ពីយោធា​បានគ្រប់​គ្រង​ប្រទេស និង​បានឃុំ​ខ្លួន​មេដឹក​នាំ​ជាប់​ឆ្នោត ហើយ​ក៏​មាន​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ដែល​រហូត​ដល់​ពេល​នេះ ​តាម​របាយការណ៍​អង្គការ​សហ​ប្រជា​ជាតិ​ថា មនុស្ស​ជាង​៥០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់។

លោក Payne និយាយ​ថា ៖«យើង​បន្ត​ជំរុញ​កង​កម្លាំង​មីយ៉ាន់ម៉ា​​អនុវត្ត​ការ​អត់​ធ្មត់ និង​ជៀស​វាង​ការ​ប្រើ​ហិង្សា​លើ​ជនស៊ីវិល»។

សហជីព​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​របស់​ខ្លួន​ទាំង​អស់​បិទ​ទ្វារ​ពាណិជ្ជកម្ម​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​មីនា​នេះ​ ដើម្បី​ចូល​រួម​បាតុកម្ម​​ប្រឆាំង​រដ្ឋ​ប្រហារ៕

អាន​បន្ថែមសហជីព​អំពាវ​នាវ​សមាជិក​បិទទ្វារ​ពាណិជ្ជកម្ម​ចូល​រួម​បាតុកម្ម ខណៈ​មន្ត្រី​ជាន់​ខ្ពស់របស់​លោក​ស្រី សានស៊ូ ម្នាក់​ស្លាប់​ក្នុង​កន្លែងឃុំខ្លួន

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម