ព័ត៌មានអន្ដរជាតិ
ស្រីលង្កា៖ឪពុកនិងកូនរងពិន័យ២០ម៉ឺនដុល្លារពីបទរត់ពន្ធមេអំបៅ
ជនជាតិអ៊ីតាលីពីរនាក់ឪពុកនិងកូនប្រុសត្រូវបានពិន័យជាប្រាក់ចំនួន៦០លានរូពីស្រីលង្កា ស្មើនឹង២០ម៉ឺនដុល្លារអាមេរិក ជុំវិញការព្យាយាមរត់ពន្ធសត្វល្អិតរាប់រយប្រភេទ រួមទាំងមេអំបៅចំនួន៩២ប្រភេទ ចេញពីឧទ្យានប្រទេសស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ខែកញ្ញានេះ។

មន្ត្រីឧទ្យានជាតិ Yala បានចាប់ខ្លួនលោក Luigi Ferrari អាយុ៦៨ឆ្នាំនិងកូនប្រុសអាយុ ២៨ឆ្នាំរបស់គាត់ Mattia កាលពីថ្ងៃទី៨ខែឧសភាឆ្នាំនេះ បន្ទាប់ពីប៉ូលិសរកឃើញក្រឡដែលមានសត្វល្អិត។ ការស៊ើបអង្កេតបង្ហាញថា បុរសទាំងនោះ បានល្បួងសត្វល្អិតដោយសារធាតុទាក់ទាញសត្វ ហើយគ្រោងនឹងប្រើប្រាស់ថង់ក្រមួនដើម្បីការពារពួកវាដោយប្រើសារធាតុគីមី។ ពួកគេត្រូវបានកាត់ទោសកាលពីដើមខែកញ្ញាពីបទប្រមូល កាន់កាប់ និងដឹកជញ្ជូនសត្វល្អិតដោយខុសច្បាប់ ហើយត្រូវបានពិន័យជាប្រាក់ច្រើនបំផុតមិនធ្លាប់មានសម្រាប់ឧក្រិដ្ឋកម្មសត្វព្រៃនៅក្នុងប្រទេស។
យោងតាមមន្ត្រីអនុរក្សឧទ្យានបានឲ្យដឹងថានៅថ្ងៃកើតហេតុមានរថយន្តគួរឱ្យសង្ស័យ បានចតនៅតាមបណ្តោយផ្លូវ ហើយបុរសទាំងពីរនាក់បានចូលទៅក្នុងព្រៃដោយមានសំណាញ់ចាប់សត្វល្អិត។ មន្ត្រីអនុរក្សបានកំណត់ទីតាំងរថយន្តនោះ ហើយបានរកឃើញក្រឡរាប់រយដែលមានផ្ទុកសត្វល្អិត ខណៈសត្វល្អិតទាំងអស់បានងាប់នៅពេលដែលរកឃើញពួកវា ដោយសារបុរសទាំងពីរដាក់សារធាតុគីមីនៅក្នុងដប ហើយមានសត្វជាងបីរយដែលបានរកឃើញ។
ដំបូងឡើយ បុរសទាំងពីរត្រូវបានទះកំផ្លៀងនិងរងការចោទប្រកាន់ចំនួន ៨១០ ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ៣០៤។ លើសពីនេះពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ប្រសិនបើពួកគេមិនបានបង់ប្រាក់ពិន័យត្រឹមថ្ងៃទី២៤ខែកញ្ញា។

បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រទេសអ៊ីតាលីបាននិយាយថា បុរសទាំងនោះបានទៅវិស្សមកាលនៅប្រទេសស្រីលង្កានៅពេលនោះ ហើយត្រូវបានឃុំខ្លួននៅក្នុងប្រទេសស្រីលង្កាចាប់តាំងពីឧបទ្ទវហេតុនេះ។ របាយការណ៍បាននិយាយថា Luigi Ferrari ដែលជាឪពុកជាគ្រូពេទ្យវះកាត់ឆ្អឹងដែលមានជំនាញក្នុងការព្យាបាលរបួសជើង និងកជើង និងត្រូវបានមិត្តភក្តិរបស់គាត់ពិពណ៌នាថាគាត់ជាអ្នកចូលចិត្តសត្វល្អិត។
ជាមួយគ្នានេះមិត្តភ័ក្តិ និងសហការីរបស់គាត់នៅក្នុងប្រទេសអ៊ីតាលីបានអង្វរសុំឱ្យមានការយោគយល់ជំនួសគាត់។ លើសពីនេះសារព័ត៌មានអ៊ីតាលី Corriere della Sera បានរាយការណ៍ថា អ្នកខ្លះបានលើកឡើងថា មេអំបៅដែលរកឃើញនៅក្នុងកម្មសិទ្ធិរបស់គាត់មិនមែនសម្រាប់ពាណិជ្ជកម្មទេ។ ទោះយ៉ាងណាអ្នកជំនាញផ្នែកច្បាប់បរិស្ថានបាននិយាយថា ការផាកពិន័យចំនួន ២០ម៉ឺនដុល្លារនេះ គឺជាការព្រមានដល់ឧក្រិដ្ឋជន ក៏ដូចជាគំរូដ៏ល្អមួយ។
គួរបញ្ជាក់ថាឧទ្យានជាតិ Yala ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេស គឺជាសួនសត្វព្រៃដ៏ពេញនិយមបំផុតមួយរបស់ប្រទេសស្រីលង្កា ដែលជាកន្លែងប្រមូលផ្តុំយ៉ាងច្រើននៃពពួកខ្លារខិន ដំរី និងក្របី ជាមួយនឹងសត្វដទៃទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


