ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមបាញ់នុយក្លេអ៊ែរ បើទ្រាំលែងបាន
ក្នុងសារព្រមានបង្ហោះលើតេឡេក្រាម កាលពីចុងសប្តាហ៍កន្លងទៅ, អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានបញ្ជាក់យ៉ាងច្បាស់ថា បើលោកខាងលិចពិតជាបើកដៃឲ្យអ៊ុយក្រែន បាញ់មីស៊ីលចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីមែន ទីក្រុងមូស្គូច្បាស់ជាឆ្លើយតបឲ្យចាស់ដៃហើយ ព្រោះថាការអត់ធ្មត់មានកំណត់ ហើយបើនិយាយពីនុយក្លេអ៊ែរវិញ តាមពិតទៅបើមើលពីស្ថានការណ៍ក្នុងជម្លោះជាមួយទីក្រុងកៀវ, វិមានក្រឹមឡាំង មានហេតុផលអាចប្រើអាវុធនេះបានបាត់ទៅហើយ គ្រាន់តែខ្លួនមិនទាន់ចង់ប៉ុណ្ណោះ។

ចាប់តាំងពីខែឧសភាមក អ៊ុយក្រែន បានសុំឲ្យខ្នងបង្អែករបស់ខ្លួននៅលោកខាងលិច ឲ្យបើកភ្លើងខៀវដើម្បីខ្លួនអាចប្រើមីស៊ីលផ្តល់ដោយសម្ព័ន្ធមិត្ត បាញ់ចូលជ្រៅទៅរុស្ស៊ី ប៉ុន្តែជុំវិញបញ្ហានេះ ទីក្រុងមូស្គូ ព្រមានហើយព្រមានទៀតថា សូមលោកខាងលិច គិតឲ្យមែនទែនហើយគិតពីផលវិបាកមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ រុស្ស៊ី មិននៅស្ងៀមឡើយហើយច្បាស់ណាស់ នឹងមានការឆ្លើយតប។ យើងអាចប្រើអាវុធនុយក្លេអ៊ែរ បើទ្រាំលែងបាន។
លោកបានលើកឧទាហរណ៍ថា «បើតាមគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី យើងអាចបាញ់បានបាត់ទៅហើយពេលដែលអ៊ុយក្រែន វាយលុកចូលតំបន់ Kursk នោះ។ ការដែលរុស្ស៊ីមិនទាន់បាញ់នុយក្លេអ៊ែរ រហូតមកដល់ពេលនេះ គឺដោយសារតែយើងបង្ហាញភាពអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែរាល់ការអត់ធ្មត់គឺមានកំណត់»។

លើសពីនេះលោកគំរាមថា «មិនបាច់តែនុយក្លេអ៊ែរទេ រុស្ស៊ីអាចឆ្លើយតបទៅអាមេរិកបានជាមួយអាវុធផ្សេងៗ ប៉ុន្តែក៏មានកម្លាំងខ្លាំងបង្កមហន្តរាយមិនធម្មតាដែរ»។
សូមបញ្ជាក់ថា ត្បិតមិនទាន់មានការផ្សាយណាមួយបង្ហាញថា ប្រមុខប្រទេសមហាអំណាចអាមេរិកនិងអង់គ្លេស បានសម្រេចចិត្តឲ្យអ៊ុយក្រែនប្រើអាវុធរបស់ខ្លួន បាញ់ចូលរុស្ស៊ីក៏ដោយ ប៉ុន្តែមានព័ត៌មានសម្ងាត់បែកធ្លាយថា សម្ព័ន្ធមិត្តកំពុងធ្វើការលើរឿងនេះហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសទំនងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយបាញ់ចូលរុស្ស៊ី
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


